​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ងើប​ឡើង​​ ឪពុកម្ដាយចំណាយពេលជួយធ្វើកិច្ចការសាលា​កូនៗ​ច្រើនជាងគេ​​



ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ឪពុកម្ដាយក្នុងប្រទេសដែលសេដ្ឋកិច្ចកំពុងតែងើបឡើង(emerging market economies) ចំណាយពេលជួយកូនៗរបស់ពួកគេធ្វើកិច្ចការសាលាច្រើនម៉ោងជាងប្រទេសអ្នកមានមួយចំនួន។ ជាសកល ឪពុកម្ដាយដែលមានការអប់រំល្អប្រសើរទំនងជាចំណាយពេលជួយកូនៗរបស់ពួកគេទៅលើការធ្វើកិច្ចការសាលាច្រើន ខណៈ ៣៩%នៃឪពុកម្ដាយដែលមានការអប់រំត្រឹមថ្នាក់បឋមសិក្សាមិនដែលបានចំណាយពេលទៅលើការជួយបន្ថែមទៅលើការសិក្សារបស់កូនៗរបស់ពួកគេទាល់តែសោះ។ មានការរកឃើញមួយចំនួនពីការសិក្សាស្រាវជ្រាវរបស់ Varkey Foundation ដែលជាមូលនិធិសប្បុរសធម៍ មានគោលបំណងជួយជំរុញការអប់រំរបស់កុមារដែលខ្សត់ខ្សោយខ្វះខាតនៅជុំវិញពិភពលោក ទៅលើឪពុកម្ដាយចំនួន ២៧ ៥០០ នាក់ក្នុងប្រទេសចំនួន ២៩។ ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ឪពុកម្ដាយក្នុងប្រទេសឥណ្ឌាជាទូទៅចំណាយពេល ១២ម៉ោងក្នុងមួយសប្ដាហ៍ ជួយកូនៗរបស់ពួកគេធ្វើកិច្ចការសាលា។ ប្រហាក់ប្រហែលនេះគ្នាដែល ឪពុកម្ដាយក្នុងប្រទេស វៀតណាមចំណាយពេលប្រមាណ ១០.២ម៉ោង។ បើក្រឡេក​ទៅមើលប្រទេសអភិវឌ្ឍមួយចំនួនវិញ ដូចជា សហរដ្ឋអាមេរិកនិងប្រទេសប៉ូឡូញ​ជា​ដើម ចំណាយពេល​ប្រហែល ៦.២ម៉ោងក្នុងមួយសប្ដាហ៍ ខណៈដែលឪពុកម្ដាយក្នុងប្រទេសអង់គ្លេសចំណាយពេលត្រឹមតែ ៣.៦ម៉ោងប៉ុណ្ណោះ។ ឪពុកម្ដាយក្នុងប្រទេសហ្វាំងឡង់ចំណាយពេល ៣.‌១ម៉ោង ហើយប្រទេសជប៉ុនចំណាយពេលតែ ២.៦ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍៕ បានអានហើយឬនៅ? ប្រទេសទាំង ១០ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសរីករាយជាងគេក្នុងលោក   ដោយ៖ លង់ វណ្ណៈ
X
5s