Porsche ចេញរថយន្តហាយប្រ៊ីដ (E-Hybrid) ស៊េរីថ្មី Porsche Cayenne ប្រើសាំង និងអគ្គិសនីបាន (Video)
ក្រុមហ៊ុន Porsche ថ្មីៗនេះបានបង្ហាញរថយន្តហាយប្រ៊ីដស៊េរីថ្មីដែលប្រើសាំងផង និងអគ្គិសនីផង មានឈ្មោះថា cayenne E-Hybrid។ សមិទ្ធផលថ្មីនៃក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះ បំពាក់មកជាមួយប្រភេទម៉ាស៊ីន ៣,០លីត្រ V6 កម្លាំង ៣៤០សេះ និងម៉ាស៊ីនប្រើអគ្គិសនីកម្លាំង ១៣៦សេះ។
Porsche Cayenne E-Hybrid មានកម្លាំងម៉ាស៊ីនសរុប ៤៦២សេះ ហើយវាមានល្បឿនសន្ទុះពី ០ ទៅ ៦២ម៉ាយល៍ក្នុងមួយម៉ោង ប្រើពេល ៥វិនាទី និងមានល្បឿនអតិបរមា ១៥៧ម៉ាយល៍/ម៉ោង ឬប្រហែល ២៥២គីឡូម៉ែត្រ/ម៉ោង។
