កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦​



១) "គ្មាន​អ្វី​មួយ​ដែល​ទន់​ស្រាល​ជាង​ឬ​មាន​ភាព​បត់បែន​ជាង​ទឹក​នោះ​ទេ ប៉ុន្តែ​ក៏​គ្មាន​អ្វី​មួយ​ដែល​អាច​រារាំង​វា​បាន​នោះ​ដែរ"។

២) "ការ​មាន​ជីវិត​និង​ការ​ស្លាប់​គឺជា​ខ្សែ​អំបោះ​តែ​មួយ គឺជា​ខ្សែ​តែមួយ​ដែល​ត្រូវ​បាន​សម្លឹង​ចេញ​ពី​ទិស​ផ្ទុយ​គ្នា​តែ​ប៉ុណ្ណោះ"។

៣) "សម្រាប់​ចិត្ត​ដែល​ស្ងប់​នឹង​ថ្កល់ សកលលោក​ទាំងមូល​នឹង​ចុះចាញ់​គេ"។

៤) "ស្គាល់​អ្នកដទៃ​គឺជា​គតិបណ្ឌិត ស្គាល់​ខ្លួនឯង​គឺជា​ការ​ត្រាស់​ដឹង"។

៥) "នៅ​ពេល​ដែល​អ្នក​មាន​សេចក្ដី​សុខ​ជាមួយ​នឹង​កាល​ដែល​គ្រាន់តែ​ក្លាយ​ជា​ខ្លួនឯង ហើយ​មិន​ប្រៀបធៀប​ឬ​ប្រកួតប្រជែង នោះ​មនុស្ស​គ្រប់​គ្នា​នឹង​គោរព​អ្នក"។

៦) "សត្រូវ​របស់​មនុស្ស​មិនមែន​ជា​បិសាច​នោះ​ទេ តែ​គឺជា​ខ្លួន​គេ​នោះ​ឯង"។

៧) "ក្នុង​ការ​ស្វែងរក​ទី​ជ្រក​អាស្រ័យ​នៅ ចូរ​រស់នៅ​ជិត​ផ្ទាល់​ទៅ​នឹង​ដី។ ក្នុង​ការ​គិត ចូរ​រក្សា​នូវ​ភាព​សាមញ្ញ។ ក្នុង​ជម្លោះ ចូរ​មាន​ភាព​យុត្តិធម៌​និង​សប្បុរស។ ក្នុង​ការ​គ្រប់គ្រង ចូរ​កុំ​ព្យាយាម​ត្រួតត្រា។ ក្នុង​ការ​បំពេញ​កិច្ច​ការងារ ចូរ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ពេញចិត្ត។ ក្នុង​ជីវិត​គ្រួសារ ចូរ​រស់នៅ​ទាំងស្រុង​ក្នុង​បច្ចុប្បន្នកាល"។

៨) "បើ​អ្នក​ចង់​ពេញលេញ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ទទេ"។

៩) "របស់​ដែល​ទន់​ស្រាល​ជាង​គេ​បំផុត​ក្នុង​លោក តែងតែ​យក​ជ័យជម្នះ​ទៅលើ​របស់​ដែល​រឹង​គ្រោតគ្រាត​ជាង​គេ​បំផុត​ក្នុង​លោក"។

១០) "ជន​ណា​ដែល​ដឹង​ថា​គ្រប់គ្រាន់​គឺជា​ការ​គ្រប់គ្រាន់​ហើយ ជន​នោះ​នឹង​មាន​តែ​ភាព​គ្រប់គ្រាន់​ជានិច្ច"។

ប្រភព៖ brainyquotes.com
ប្រែសម្រួល៖ ស្រីពៅ

X
5s