HMD ​បង្ហើប​​វត្តមាន​ទូរស័ព្ទ​ Nokia N-Series ដែល​ចាប់​កំណើត​តាំង​ពី ១៣ឆ្នាំ​​មុន អាច​នឹង​​វិល​ត្រឡប់​មក​វិញ​



បំណង​របស់​សាធារណជន​មួយ​ចំនួន ចំពោះ​អ្នក​នៅ​តែ​ប៉ែតតី​ទូរស័ព្ទ Nokia ស៊េរី​មុនៗ ដោយ​យោង​លើ​ហេតុផល​ជា​ទូរស័ព្ទ​ធន់​ល្អ ចង់​ឱ្យ​វា​មាន​វត្តមាន​សាជាថ្មី​នោះ ប្រហែល​អាច​ក្លាយ​ជា​ការ​ពិត។ តាម​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន HMD ​អាច​នឹង​ចេញ​លក់​ទូរស័ព្ទ​ថ្មី​ស្ថិត​ក្នុង​សែស្រឡាយ N ​ថែមទៀត​ក្រៅពី​ស៊េរី X ​ហើយ​នោះ។

យោង​តាម​ការ​បង្ហោះ​របស់​គណនី​ក្រុមហ៊ុន HMD ​លើ​បណ្ដាញ​សង្គម Weibo ​ឱ្យ​ដឹង​ថា Nokia N-series ​ដែល​មាន​កំណើត​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ២០០៥ ​ដែល​គិត​មក​ដល់​ពេល​នេះ មាន​អាយុកាល ១៣ឆ្នាំ​ហើយ​នោះ នឹង​ត្រូវ​ក្រុមហ៊ុន​ត្រួសត្រាយ​ឡើងវិញ។ ពេល​នោះ ក្រុមហ៊ុន​បាន​បង្ហាញ​ទូរស័ព្ទ​ត្រកូល N ប្រើ​ប៊ូតុង​ប៉ុន្មាន​ម៉ូដែល​រួម​មាន Nokia N70, N90 និង N91។ ​បើ​តាម​រូប​ភាព ​ដែល​បង្ហើប​ចេញ​នៅ​លើ​បណ្ដាញ​សង្គម Weibo ​ឃើញ​វា​ជា​ម៉ូដែល Nokia N8 ​ដែល​ជា​ទូរស័ព្ទ​ស៊េរី N ​ដ៏​ពេញ​និយម​មួយ។ យើង​មិន​ច្បាស់​នៅ​ឡើយ​ថា ប្រសិន HMD ពិត​ជា​នឹង​ចេញ Nokia ស៊េរី N ជំនាន់​ថ្មី​មែន តើ​ទូរស័ព្ទ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ​យ៉ាងណា៕ ​ដោយ៖ រឹទ្ធិរាជ
X
5s