Cristiano Ronaldo​​​​ ​​៖«ខ្ញុំ​មិន​ប្រកាន់​ជាមួយ​នឹង​ មនុស្ស​ដែល​ស្អប់​ខ្ញុំ​ទេ​ ព្រោះ​​ការ​រិះគន់​របស់​អ្នក​ទាំង​នោះ​ ជាកម្លាំងជំរុញ ឲ្យខ្ញុំកាន់តែប្រសើរ!​​»​



កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Cristiano Ronaldo៖ ការរិះគន់ជាកម្លាំងជំរុញឆ្ពោះទៅរកភាពល្អប្រសើរ!

Cristiano Ronaldo កើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៨៥ នៅ Funchal, Madeira ប្រទេសព័រទុយហ្គាល់ គឺជាខ្សែប្រយុទ្ធបាល់ទាត់ជនជាតិព័រទុយហ្គាល់ដ៏ល្បីល្បាញមួយរូប។ លោកត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងជំនាន់របស់គាត់។ Ronaldo បានចាប់ផ្តើមអាជីពអាជីពរបស់គាត់ជាមួយក្លឹប Sporting CP ក្នុងប្រទេសព័រទុយហ្គាល់ មុនពេលចូលរួមជាមួយក្លឹប Manchester United ក្នុងឆ្នាំ២០០៣។

កីឡាករ​ Cristiano Ronaldo​​ ​​គឺជាកីឡាករបាល់ទាត់ដ៏ល្បី  ​លោកបាន​និយាយ​ថា ​លោក​​ពិត​ជា​ត្រូវការ​ ការរិះគន់​ពីសំណាក់អ្នក​ដែល​ស្អប់​​លោក​​ ដើម្បី​ពង្រឹង​សមត្ថភាព​​ ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​។

ការ​លើកឡើង​​បែបនេះ​ គឺ​ដោយសារតែ​ ​ខ្សែប្រយុទ្ធ​ឆ្នើម​Ronaldo​ ​តែង​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ភាព​អាត្មា​និយម​របស់​ខ្លួន​ ក្នុង​ពេល​ប្រកួត​ ពោល​គឺ​ចង់​ស៊ុត​តែម្នាក់ឯង​ មិន​ព្រម​ផ្តល់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ ​និង ការ​បង្ក​បញ្ហា​ជាច្រើន​ក្នុង​ពេល​ប្រកួតជាដើម​។​

Cristiano Ronaldo​ លើកឡើង​ថា៖ ខ្ញុំ​ពិត​ជា​ត្រូវ​ការ​អ្នក​ដែល​​ស្អប់​ខ្ញុំ! «​ខ្ញុំ​មិន​ប្រកាន់​ជាមួយ​នឹង​ មនុស្ស​ដែល​ស្អប់​ខ្ញុំ​ទេ​ ព្រោះ​​ការ​រិះគន់​របស់​អ្នក​ទាំង​នោះ​ កាន់តែ​ធ្វើ​ឲ្យ​ខ្ញុំ​​ប្រសើរ​ជាង​មុន​​»

 

រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media 

អត្ថបទ Angelica 

ផ្សព្វផ្សាយពាណិជ្ជកម្ម : ០១៧ ៤៩ ៥៩ ៦០ 

X
5s