អ្វីទៅជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ២)
កាលពីប៉ុន្មានថ្ងៃមុន លោកអ្នកបានសិក្សាខ្លះរួចមកហើយអំពីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលរបបលើកទឹកចិត្តដល់គម្រោងវិនិយោគ (Investment Incentive) ដែលទទួលបានការអនុគ្រោះជាច្រើន បង្កើតឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគោលដៅដើម្បីជំរុញការវិនិយោគនៅប្រទេសកម្ពុជា។ សូមអាន៖ អ្វីទៅជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)? (ភាគ ១)
នីតិវិធីនាំចូលសម្រាប់ គ.ល.គ ដើម្បីនាំចូលនូវសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ឬ ធាតុចូលផលិតកម្មសម្រាប់បម្រើដល់ផលិតកម្ម របស់ខ្លួនដោយទទួលបាននូវការលើកលែងពន្ធ ឬ អាករ គ.ល.គ ត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចខាងក្រោម៖ -អ្នកវិនិយោគ ឬ តំណាងត្រូវស្នើសុំបញ្ជីមេនៃមុខទំនិញនាំចូលបម្រើឲ្យ គ.ល.គ ពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា “គណៈកម្មាធិការវិនិយោគកម្ពុជា ” (ក.អ.ក“គ.វ.ក”)។
-បន្ទាប់ពីទទួលបានការអនុញ្ញាតពី ក.អ.ក“គ.វ.ក” បញ្ជីមេខាងលើ ត្រូវយកមកតម្កល់ទុកនៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (នាយកដ្ឋានរបបគយ)។
-នៅពេលនាំចូល ទំនិញដែលមាននៅក្នុងបញ្ជីមេ អ្នកវិនិយោគ ឬ តំណាងត្រូវដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាតគយ មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានារួមមាន វិក្កយបត្រទំនិញ បញ្ជីវេចខ្ចប់ ឯកសារដឹកជញ្ញូន លិខិតផ្ទេរសិទ្ធិសម្រាប់បុគ្គលតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត ក្នុងករណីចាំបាច់។
-បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតគយ អ្នកវិនិយោគ ឬតំណាងត្រូវអនុវត្តនីតិវិធីនៃការបំពេញ ប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។ -ការបំពេញបែបបទបញ្ចេញទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ ច្បាប់និងបទប្បញ្ញតិ្តពាក់ព័ន្ធ
-សេចក្តីណែនាំលេខ ៨២២ គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្ដីពីការកែសំរួល មុខសញ្ញាប្រើប្រាស់នូវប្រភេទខ្សែចំណង SEAL គយសំរាប់កិបចំណាំលើទ្វារកុងតឺន័រទំនិញ នាំចេញ ឬ នាំចូល សម្រាប់ករណីចាំបាច់នានារបស់ការិយាល័យនាំចេញ ផែស្ងួត និងសាខាគយ និងរដ្ឋាករក្រុងព្រះសីហនុ របស់ទីចាត់ការគយនិងរដ្ឋាករ។
-សេចក្តីណែនាំលេខ ០១៦ សហវ.សជណ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹង ស្តីពីការ កែសំរួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ
-សេចក្តីណែនាំលេខ៤៦៨៣សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការបង្កើត ការិយាល័យសហព័ទ្ធរវាងអង្គភាពគយ និងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-សេចក្ដីណែនាំលេខ៧៤១គរ ចុះថ្ងៃទី២០ខែកក្កដា ឆ្នាំ២០០៧ ស្តីពីទំនិញសំលៀកបំពាក់នាំចេញ ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប លក់ជូនក្រុមហ៊ុន DuPont គ្មានស្លាកសញ្ញា “ Made in Cambodia” នៅលើសំបកកាតុង របស់ទីចាត់ការគយនិងរដ្ឋាករកម្ពុជា
-ប្រកាសលេខ ១៤៤៧ សហវ.ប្រកចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិ និងនីតិវិធីប្រតិវេទន៍គយ សេចក្ដីណែនាំលេខ៨៣៥គរ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៨ ស្ដីពីការដកគំរូទំនិញវាយ នភ័ណ្ឌនាំចេញ របស់ទីចាត់ការគយ និងរដ្ឋាករ
-សេចក្ដីណែនាំលេខ៥៤៨អគរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្ដីពីការកំណត់ នីតិវិធីសម្រាប់ការត្រួតពិនិត្យបែបបទគយលើទំនិញវាយនភ័ណ្ឌនាំចូលត្រឡប់មកវិញ ក្រោយពី បាននាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា -ប្រកាសលេខ ៣៨៩សហវ.ប្រកចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅរបស់អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
-សេចក្ដីណែនាំលេខ ១១១៤ អគរ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ស្ដីពីការកែសំរួលនីតិវិធីនិងតំរូវការឯកសារ សំរាប់ការត្រួតពិនិត្យបែបបទគយលើទំនិញវាយ នភ័ណ្ឌនិងកាត់ដេរនាំចូលត្រឡប់មកវិញក្រោយពីបាននាំចេញប្រកាសលេខ ១១៥១សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក.នីតិវិធីទូទៅសម្រាប់ការបំពេញបែបបទបញ្ចេញទំនិញនាំចេញ សាខាគយ និងរដ្ឋាករនាំចេញមានមុខងារនិងភារកិច្ចធ្វើជាសេនាធិការឲ្យ អគរ លើការងារបំពេញបែបបទ គយលើទំនិញនាំចេញស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀតដូចមានចែងក្នុងប្រការ៤ នៃប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០។ ការត្រួតពិនិត្យរូបវ័ន្តទំនិញនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តងរួមគ្នារវាងមន្ត្រីគយនិងរដ្ឋាករ និងមន្រ្តីកាំកុងត្រូល លើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា គឺកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ (សេចក្តីណែនាំលេខ០១៦ សហវ.សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៤ សេចក្តីជូនដំណឹងស្តីពីការ កែសំរួលនីតិវិធីនាំចេញលើមុខទំនិញវាយនភ័ណ្ឌ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម និងសេចក្តីណែនាំលេខ ៤៦៨៣ សហវ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការ បង្កើតការិយាល័យសហព័ទ្ធរវាងអង្គភាពគយនិងរដ្ឋាករនិងកាំកុងត្រូល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
ទំនិញនាំចេញដែលជាកម្មវត្ថុនៃការធ្វើបែបបទគយនាំចេញនៅសាខាគយនិងរដ្ឋាករនាំចេញ គឺជាទំនិញ នាំចេញស្ថិតក្រោមរូបភាពវិនិយោគនៅតាមបណ្តាសន្និធិគយបណ្ដោះអាសន្ន និង/ឬ អាជីវកម្មដ្ឋាននានា របស់វិនិយោគិន និងទំនិញនាំចេញផ្សេងទៀត តាមការកំណត់របស់ អគរ ។ ក្រោយពេលត្រួតពិនិត្យរូបវ័ន្តទំនិញផ្ទុកក្នុងកុងតឺន័ររួចរាល់ មន្រ្តីគយនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្រ្តីកាំកុងត្រូលធ្វើការកិបសៀលគយ និងសៀលកាំកុងត្រូលរៀងៗខ្លួន ។ សៀលគយនាំចេញកិប នៅផ្នែកខាងស្តាំនៃទ្វារកុងតឺន័រ នឹងត្រូវកាត់ចេញវិញមុនពេលលើកឡើងមធ្យោបាយដឹកជញ្ជូននាំចេញ ដោយមន្រ្តីគយនិងរដ្ឋាករមានសមត្ថកិច្ចនៅមាត់ច្រកចេញ ក្រោយពេលពិនិត្យផ្ទៀងផ្ទាត់លេខសៀល ជាក់ស្តែង និងឯកសារគយនាំចេញ (សេចក្តីណែនាំលេខ ៨២២គ.រ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣)។
ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ អ្នកនាំចេញទំនិញទាំងអស់ត្រូវភ្ជាប់ឯកសារពាក់ព័ន្ធដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។