ដល់វេន Nokia ត្រៀមស្មាតហ្វូនគែមស្ដើងមាន Notch ដែរហើយ ទើបបែកធ្លាយក្ដៅៗមុនសម្ពោធថ្ងៃទី១៦ ខែក្រោយ
Nokia X ត្រូវគេរំពឹងថា នឹងមានឈ្មោះ Nokia 6 ពេលត្រូវក្រុមហ៊ុនសម្ពោធឆាប់ៗខាងមុខ ហើយពេលនេះ យើងទើបទទួលបានរូបបែកធ្លាយរបស់វា ដែលមានរចនាបថអេក្រង់គែមស្ដើង និងមានចំណុចឆក Notch ដូច iPhone X និងស្មាតហ្វូន Android ស៊េរីក្រោយៗដែរ។ វាជារូបបែកធ្លាយពិតៗ ដែលមានប្រភពពីបណ្ដាញសង្គមចិន Baidu។