សម្រង់គតិចំនួន ១០ដែលមានអត្ថន័យស៊ីជម្រៅគួរដល់ការពិចារណារបស់អ្នក​



១) "បុគ្គល​ដែល​រស់នៅ​ចុះ​សម្រុង​ជាមួយ​ខ្លួនឯង នោះ​គេ​នឹង​រស់នៅ​ចុះ​សម្រុង​ជាមួយ​នឹង​លោក​នេះ"។ Marcus Aurelius

២) "អ្វី​ដែល​បរិសុទ្ធ​បំផុត​នៅ​ក្នុង​ធម្មជាតិ ដូចជា​ផ្កា​នេះ នៅតែ​មាន​ឫស​របស់​វា​កប់​នៅ​ក្នុង​ផែនដី​និង​លាមក​សត្វ"។ D.H. Lawrence

៣) "មាន​របស់​ដែល​មាន​តម្លៃ​តែ​ម្យ៉ាង​គត់​នៅ​ក្នុង​សិល្បៈ នោះ​គឺជា​អ្វី​ដែល​អ្នក​មិន​អាច​រៀបរាប់​បាន"។ Georges Braque

៤) "សេចក្ដី​កង្វល់​មិន​អាច​ប្លន់​យក​ទុក្ខ​ព្រួយ​ពី​ថ្ងៃ​ស្អែក​មក​បាន​ទេ វា​មាន​តែ​បំផ្លាញ​ក្ដី​រីករាយ​នៅ​ថ្ងៃ​នេះ​តែ​ប៉ុណ្ណោះ​ឯង"។ Leo Buscaglia

៥) "ភស្តុតាង​ដ៏​ប្រសើរ​បំផុត​សម្រាប់​បញ្ជាក់​ពី​សេចក្ដី​ស្រឡាញ់ គឺជា​សេចក្ដី​ទុកចិត្ត"។ Joyce Brothers

៦) "អ្វី​ដែល​ពិភពលោក​នេះ​ពិត​ជា​ត្រូវការ​យ៉ាង​ប្រាកដ នោះ​គឺជា​សេចក្ដី​ស្រឡាញ់​ដែល​មាន​ច្រើន​ជាង​មុន ហើយ​ឯកសារ​ការងារ​មាន​តិច​ជាង​មុន"។ Pearl Bailey

៧) "មនុស្ស​ដែល​មាន​សេរីភាព​នៅ​ក្នុង​ការ​ជ្រើសរើស នឹង​តែងតែ​ជ្រើសរើស​នូវ​សុខ​សន្តិភាព​ជានិច្ច"។ Ronald Reagan

៨) "ភាព​ល្អឥតខ្ចោះ​គឺ​ដោយ​ខ្លួន​វា​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ"។ Vladimir Horowitz

៩) "ដៃ​ដែល​បរិសុទ្ធ​មិន​ចាំបាច់​ត្រូវការ​ស្រោមដៃ​សម្រាប់​បិទបាំង​វា​នោះ​ទេ"។ Nathaniel Hawthorne

១០) "ធម្មជាតិ​ជា​ញឹកញាប់​មាន​ភាព​លាក់​កំបាំង ហើយ​មាន​ពេលខ្លះ​ទៀត​វា​បាន​យក​ឈ្នះ ប៉ុន្តែ​កម្រ​ណាស់​ដែល​វា​ត្រូវ​បាន​វិនាស​ហិនហោច​អស់​នោះ"។ Francis Bacon

ប្រភព៖ brainyquotes.com
ប្រែសម្រួល៖ ស្រីពៅ

X
5s