Jaguar ចេញរថយន្តទំនើបស៊េរីថ្មី XJ50 ជា Special Edition សម្រាប់ខួប ៥០ឆ្នាំនៃត្រកូល XJ
ក្រុមហ៊ុន Jaguar ថ្មីៗនេះបានប្រកាសរថយន្តជំនាន់ Special Edition ថ្មីស្ថិតក្នុងសែស្រឡាយ XJ គឺឈ្មោះ Jaguar XJ50។ រថយន្តត្រូវបានផលិតសម្រាប់អបអរខួប ៥០ឆ្នាំនៃត្រកូលរថយន្តប្រណិតប្រភេទ full-size គឺ Jaguar XJ។
Jaguar XJ50 ប្រើប្រាស់កង់ Venom ខ្នាត 20អ៊ីញ ប្រើសំណាញ់មុខខ្មៅ និងមានតែមផុស (badging) នៅផ្នែកខាងក្រោយ និងឌីហ្សាញរន្ធខ្យល់ side vents នៅផ្នែកខាងនៃរថយន្ត។ រថយន្តនឹងមានពណ៌ជាច្រើនជម្រើសដូចជា ពណ៌សបែប Fuji White, ខ្មៅ Santorini Blak, ខៀវ Loire Blue និងក្រហម Rosello Red៕
សូមអាន៖ Jaguar បញ្ចេញរថយន្តអនាគតឆ្នាំ២០៤០ទំនើបអស្ចារ្យ Future Type បំពាក់ប្រព័ន្ធស្វ័យប្រវត្តិគ្រប់សព្វ (Video)
ដោយ៖ រឹទ្ធិរាជ
