សញ្ញា ៣យ៉ាងដែលអ្នកអាចកត់សម្គាល់ នៅពេលអ្នកចង់ពង្រីកអាជីវកម្មរបស់អ្នក​



ភាព​ស្ទាក់ស្ទើរ​អាច​នឹង​កើតឡើង​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ចាប់ផ្ដើម​គិតគូរ​ពី​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក។ ហេតុនេះ សញ្ញា​៣​យ៉ាង​ខាងក្រោម​អាច​ផ្ដល់​ជា​គំនិត​ខ្លះៗ​សម្រាប់​ឲ្យ​អ្នក​យក​ទៅ​ពិចារណា​នៅ​ពេល​អ្នក​ចង់​ពង្រីក​អាជីវកម្ម​របស់​អ្នក៖ សូមអាន៖ ដំបូន្មាន​ល្អៗ​​​ពី​​អ្នក​ជំនួញ​ល្បីៗ​​ក្នុង​លោក ​ ​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​កិច្ចការ​រកស៊ី​ ​ដែល​អ្នក​គួរ​ដឹង​

១) មាន​សមាជិក​ក្រុម​ដែល​រឹងប៉ឹង​ហើយ៖ មាន​កម្លាំង​ដែល​រឹងប៉ឹង​ខ្លាំងក្លា​សម​ល្មម​ហើយ វា​ពិត​ជា​ចំណុច​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក។ អ្នក​ត្រូវ​តែ​មាន​សមាជិក​ក្រុម​ដែល​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​ទៅ​តាម​ចក្ខុវិស័យ​ដែល​អ្នក​មាន។ ម្យ៉ាងទៀត អ្នក​ក៏​ត្រូវ​គិតគូរ​ពី​ដៃគូ​សហការ​អាជីវកម្ម​របស់​អ្នក​នៅ​ពេល​ពង្រីក​អាជីវកម្ម​របស់​អ្នក​ដែរ។ ឧទាហរណ៍​ថា​តើ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ការ​ផលិត​ឲ្យ​អ្នក​នៅ​ពេល​អាជីវកម្ម​អ្នក​ពង្រីក​ធំ​ជាង​មុន​នេះ​បាន​ទៀត​ឬ​អត់។

២) អ្នក​មាន​ភាព​ប្រាកដប្រជា​ទៅលើ​ការ​ទទួលខុសត្រូវ​ដែល​អ្នក​នឹង​អាច​គ្រប់គ្រង​វា​បាន៖ បើ​អ្នក​បាន​រៀបចំ​ផែនការ​ច្បាស់លាស់​រួច​ជា​ស្រេច ថា​តើ​អ្នក​នឹង​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​នេះ​និង​បញ្ហា​នោះ​ដោយ​របៀប​ណា​ហើយ នោះ​វា​ក៏​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​របស់​អ្នក​ដែរ។ អ្នក​ត្រូវ​គិតគូរ​ពី​ធនធាន​ដែល​អ្នក​មាន និង​ជាពិសេស​គឺ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ថា​តើ​ការ​បន្ថែម​បន្ទុក​ការងារ​នៅ​ពេល​ដែល​អាជីវកម្ម​ត្រូវ​បាន​ពង្រីក​នោះ នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណាខ្លះ​ទៅលើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។

៣) អ្នក​បាន​មក​ដល់​គោលដៅ​មួយ​ដែល​អ្នក​បាន​ដៅ​ទុក​រួច​ហើយ៖ បើ​សិន​ជា​អ្នក​បាន​ដៅ​ទុក​គោលដៅ​មួយ​ថា​អ្នក​នឹង​សម្រេច​ឲ្យ​បាន​នូវ​ការ​លក់​ប៉ុននេះ ហើយ​ឥឡូវ​នេះ​អ្នក​ក៏​បាន​សម្រេច​គោលដៅ​នេះ​បាន​ហើយ នោះ​វា​ក៏​ជា​ការ​ល្អ​ដែរ​ដែល​អ្នក​គួរ​ពង្រីក​អាជីវកម្ម​របស់​អ្នក។ វា​ក៏​ជា​សញ្ញា​ល្អ​ដែល​បញ្ជាក់​ពី​ការ​រីកចម្រើន​របស់​អ្នក​តប​ចំពោះ​ការ​ខិតខំ​របស់​អ្នក ដែល​អ្នក​ត្រូវ​ខិតខំ​បន្ត​ទៅ​ទៀត​ឲ្យ​កាន់តែ​ខ្លាំង​ជាងមុន​ដែរ៕ អត្ថបទទាក់ទង៖ មុន​នឹង​ចាប់ផ្ដើម​សរសេរ​ពី​គម្រោង​អាជីវកម្ម ​អ្នក​គួរ​តែ​ធ្វើ​រឿង​ទាំង​៥​ចំណុច​នេះ​សិន

ដោយ៖ ស្រីពៅ

X
5s