​​​សេដ្ឋកិច្ច​មហាយក្ស​ចិន​កើន​​​ឡើង​ ៧%​ឆ្នាំ​២០១៥​ កន្លង​ទៅ​



ផលិតផល​ក្នុង​ស្រុក​សរុប​របស់​មហាយក្ស​​ចិន​ បាន​កើន​ឡើង​ដល់​ជាង​ ​១០​ទ្រីលាន​ (១០​ពាន់​ពាន់​លាន) ​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ កន្លង​ទៅ​​​ក្នុង​កំណើន​ប្រមាណ​ ៧%​ ស្រប​ពេល​ដែល​សេវាកម្ម​មាន​តម្លៃ​​ពាក់​កណ្ដាល។ ​នេះ​បើ​តាម​ការ​អះអាង​​របស់​នាយករដ្ឋមន្ត្រី​ចិន​ លោក​ លី ឃឺជាំង​កាល​ពី​ថ្ងៃ​សៅរ៍។ ​​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ផង​ដែរ​ថា​ ​​​​អត្រា​​​អ្នក​មាន​ការងារ​​ធ្វើ​បាន​កើន​ឡើង​លើស​ការ​រំពឹង​ទុក​ ពោល​គឺ​មាន​កម្លាំង​ពលកម្ម​សរុប​ ៩០០​លាន​នាក់​​ខណៈ​បុគ្គលិក​អាជីព​ និង​មាន​ជំនាញ​ខ្ពស់​មាន​ចំនួន​ ១៥០​លាន​​នាក់៕​ ដោយ៖ រតនៈ​វិភូ​​
X
5s