​​ធនាគារ​​អភិវឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​​​ដ៏​ថ្មី​សន្លាង​​​នឹង​ធ្វើ​ឱ្យ​ ​អំណាច​ពិភពលោក​មាន​តុល្យភាព​​



ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​​​​​ទើប​នឹង​ដាក់​សម្ពោធ​ធនាគារ​អភិវឌ្ឍន៍​​អន្តរជាតិ​ថ្មី​មួយ​​ដែល​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា​ ​ជា​គូប្រជែង​​ដ៏​​​ខ្លាំងក្លា​មួយ​របស់​ធនាគារ​ពិភពលោក​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក។ ​​​ធនាគារ​ថ្មី​នេះ​ ​នឹង​អាច​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ  ​និង​ធ្វើ​ឱ្យ​អំណាច​​ពិភពលោក​មាន​តុល្យភាព។ ​​ទោះ​បី​ជា​មើល​ឃើញ​ថា​ ​ធនាគារ​នេះ​ហាក់​កំពុង​​​បន្ថយ​អំណាច​​សហរដ្ឋ​អាមេរិក​ក្ដី​ ប៉ុន្តែ​​សម្ព័ន្ធ​មិត្ត​អាមរិក​ដូច​ជា​អូស្ត្រាលី​ ​អង់គ្លេស​ អាល្លឺម៉ង់​ អ៊ីតាលី ហ្វីលីពីន​ និង​កូរ៉េខាងត្បូង​ជា​ដើម​​បាន​ព្រមព្រៀង​​ចូលជា​សមាជិក​ធនាគារ​​ បន្ទាប់​​ពី​ឥទ្ធិពល​ចិន​កាន់​តែ​រីក​សាយភាយ​ឡើងៗ។ ​លោក​ស៊ី​បាន​ថ្លែង​ថា​ ​តម្រូវ​ការ​​ហិរញ្ញប្បទាន​សម្រាប់​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​គឺ​​​​មាន​ទំហំ​ធំ​ធេង​នៅ​ទ្វីប​អាស៊ី​យើង​នេះ។ ធនាគារ​នេះ​មាន​គោលដៅ​​វិនិយោគ​នៅ​ក្នុង​គម្រោង​ដែល​មាន​គុណភាព​ខ្ពស់​ និង​ចំណាយ​​ទាប។ ​ក្នុង​​ការ​​ប្រកាស​បើក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ លោក​ លី ឃឺជាំង​បាន​មាន​ប្រសាសន៍​ថា​ ​​​ទ្វីប​អាស៊ី​​​បន្ត​ធ្វើ​ជា​តំបន់​​​​ប្រកប​ដោយ​ថាមភាព​បំផុត​​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​សកល​​តាម​រយៈ​​​​ការ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​ការ​តភ្ជាប់​គ្នា។ ​​តាម​ផែនការ​ ធនាគារ​នេះ​នឹង​​ផ្ដល់​កម្ចី​ពី​ ១០​ ទៅ​ ១៥​ពាន់​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈ​ពេល​ ៥​ឬ​៦​ឆ្នាំ​ដំបូង​។ ធនាគារ​នេះ​នឹង​ចាប់​​ផ្ដើម​ប្រតិបត្តិការ​នៅ​​ត្រីមាស​ទី​២​​ឆ្នាំ​២០១៦​នេះ៕ ដោយ៖ រតនៈ​វិភូ​ ប្រភព៖​ Channel News Asia ​
X
5s