ពុទ្ធដីកា ៥ឃ្លា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន
គ្រប់ពាក្យទូន្មានទាំងអស់របស់ព្រះអង្គ សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបានទាំងអស់។ ដូច្នេះខាងក្រោមនេះ គ្រាន់តែជាការដកស្រង់មកចំនួន៥ឃ្លាដែលព្រះពុទ្ធទ្រង់មានពុទ្ធដីកា សម្រាប់ដាស់តឿនអ្នកដែលបានអានទាំងឡាយឲ្យភ្ញាក់ខ្លួនប៉ុណ្ណោះ។
១) "ទៀនរាប់ពាន់អាចត្រូវបានបំភ្លឺដោយពន្លឺរបស់ភ្លើងទៀនតែមួយ ឯអាយុជីវិតរបស់ពន្លឺភ្លើងនេះក៏មិនបានថយចុះឲ្យខ្លីជាងមុននោះដែរ។ ឯសេចក្ដីសុខមិនអាចថយចុះបានដោយសារតែការចែករំលែកនោះឡើយ"។
២) "ដើម្បីមានសុខភាពល្អ ដើម្បីនាំមកសេចក្ដីសុខជូនដល់ក្រុមគ្រួសារ ដើម្បីនាំមកសុខសន្តិភាពជូនដល់មនុស្សទាំងអស់ បុគ្គលនោះជាដំបូងត្រូវលត់ដំនិងគ្រប់គ្រងចិត្តរបស់ខ្លួនឯងឲ្យបានជាមុនសិន។ បើគេអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានហើយ នោះគេនឹងអាចស្វែងរកផ្លូវដើម្បីឆ្ពោះទៅកាន់ការត្រាស់ដឹងបាន បន្ទាប់មកបញ្ញានិងគុណធម៌ទាំងឡាយនឹងរត់មករកគេតាមធម្មជាតិដោយឯកឯង"។
៣) "ពួកយើងត្រូវបានគ្រប់គ្រងដោយការគិតរបស់យើងខ្លួនឯង ពួកយើងក្លាយជាអ្វីដែលយើងបានគិត។ នៅពេលដែលចិត្តរបស់អ្នកបានស្ងប់ នោះសេចក្ដីសុខនឹងដើរតាមអ្នកប្រៀបដូចជាស្រមោលដែលអន្ទោលតាមប្រាណរបស់អ្នកដូច្នោះដែរ"។
៤) "សេចក្ដីសុខស្ងប់ចេញមកពីខាងក្នុង។ ដូច្នេះចូរកុំព្យាយាមស្វែងរកវាពីខាងក្រៅ"។
៥) "វាប្រសើរណាស់ដែលអ្នកអាចយកឈ្នះទៅលើខ្លួនឯងបាន ជាងកាលដែលអ្នកអាចយកឈ្នះទៅលើការចម្បាំង១ពាន់។ បន្ទាប់មកជ័យជម្នះនេះនឹងក្លាយជារបស់អ្នក។ វាមិនអាចត្រូវបានដណ្ដើមយកចេញពីអ្នក ក៏មិនអាចយកចេញបានដោយទេវតាឬក៏ប្រេតអសុរកាយ ហើយក៏មិនមែនឋានសួគ៌ឬឋាននរកបាននោះដែរ"។
សូមអាន៖ គតិ ៥ឃ្លាដែលអាចធ្វើឲ្យអ្នកពិចារណា និងឆ្លុះបញ្ចាំងឡើងវិញពីខ្លួនឯង
ប្រភព៖ brainyquotes.com
ប្រែសម្រួល៖ ស្រីពៅ