​​ថ្នាំ​ទិព្វ​​បី​យ៉ាង​ងាយ​ស្រួល​រក​ ​ដើម្បី​ធ្វើ​ជា​អ្នក​ដឹក​នាំ​​​​​​​ធ្វើ​ការ​​ដោយ​ប្រសិទ្ធភាព​ ​លោក​អ្នក​គួរ​ដឹង​​



ការ​​ធ្វើ​ជា​អ្នក​ដឹក​នាំ​​ដ៏​អស្ចារ្យ​ដែល​បំពេញ​ការ​ងារ​ប្រកប​​ដោយ​ប្រសិទ្ធភាព​ ​​កើត​ចេញ​​ពី​មូលដ្ឋាន​គ្រឹះ​ច្រើន​យ៉ាង។ ដោយ​ឡែក​ថ្ងៃ​នេះ​ គេហទំព័រ​​ bizkhmer ​សូម​បង្ហាញ​ចំណុច​បី​យ៉ាង​​សាមញ្ញ​ៗ ​​ដែល​មេ​​ដឹក​នាំ​អស្ចារ្យ​​បាន​ប្រកាន់​យក​ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

១) ​ជា​មនុស្ស​មាន​សមានចិត្ត​ ​មេ​ដឹក​នាំ​អស្ចារ្យ​ ​មាន​សមត្ថភាព​​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​របស់​មនុស្ស​ និង​សម្ដែង​ក្ដី​បារម្ភ​ដែល​ផុស​ចេញ​ពី​ចិត្ត​ និង​អារម្មណ៍​ពិតៗ។ ​អ្នក​ដឹក​នាំ​ប្រើ​​មេត្តាធម៌​របស់​ខ្លួន​​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ដឹក​នាំ​បុគ្គលិក​​ឆ្លង​កាត់​ឧបសគ្គ​ និង​បញ្ហា​ប្រឈម​ផ្សេងៗ។ ​នៅ​ពេល​​មាន​បុគ្គលិក​​​រអ៊ូរទាំ​ ឬ​ត្អូញត្អែរ​រឿង​អ្វី​មួយ​ ​មេ​ដឹក​នាំ​នោះ​ចេះ​ស្ដាប់​ និង​​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​របស់​បុគ្គលិក។ ​មេ​ដឹក​នាំ​នេះ​ តែង​តែ​ស្វែង​រក​មធ្យោបាយ​ដើម្បី​​សម្រេច​ជោគជ័យ​រយៈ​ពេល​វែង​ ​សម្រាប់​ស្ថាប័ន​របស់​ពួក​គេ។

២) មាន​ជំនាញ​ក្នុង​ការ​​ផ្តោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​ខ្ពស់ ​មេ​ដឹក​នាំ​ដ៏​អស្ចារ្យ​គឺ​​ចេះ​តម្រូវ​ទិស​​​ស្រប​ទៅ​តាម​ទស្សនវិស័យ​មួយ​ច្បាស់​លាស់។ ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​រៀប​ចំ​ ​បង្កើត​យុទ្ធសាស្ត្រ​ ​​និង​កំណត់​ផែនការ​​ប្រកប​ដោយ​​ប្រសិទ្ធភាព​​​ដើម្បី​​ប្រឈម​​ទៅ​នឹង​​ឧបសគ្គ​។ ​​​មិន​មែន​មាន​ជំនាញ​តែ​ផ្ដោត​ទៅ​លើ​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​ ​​មេ​ដឹក​នាំ​ប្រភេទ​នេះ​ចេះ​​បង្រៀន​បុគ្គលិក​ក្រោម​បង្គាប់​ឱ្យ​ចេះ​ផ្ដោត​ទៅ​លើ​ការ​បំពេញ​ការងារ​របស់​ពួក​គេ​​ ដែល​អាច​បំពេញ​ការ​ងារ​ប្រកប​ដោយ​ឯករាជ្យ​បាន។

៣) មេ​ដឹក​នាំ​ប្រភេទ​នេះ​​​ស្វែង​យល់​ច្រើន​​ពី​អ្នក​​​ដទៃ​ ​បើ​ទោះ​បី​ជា​ពេល​ខ្លះ​ យើង​ដឹង​​រឿង​ច្រើន​យ៉ាង​ណា​​ក្ដី​ ប៉ុន្តែ​​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​របស់​អ្នក​ដទៃ​​ឱ្យ​បាន​ដឹង​ប្រាកដ​នោះ​គឺ​ត្រូវ​ការ​ និង​ទាមទារ​ពេល​វេលា​វែង​ឆ្ងាយ​បន្តិច។ ​​ប៉ុន្តែ​មេ​ដឹក​នាំ​ដ៏​អស្ចារ្យ​គឺ​​ដឹង​​យ៉ាង​ច្បាស់​ពី​​ចំណុច​ខ្លាំង​ និង​ចំណុច​​ខ្សោយ​របស់​មនុស្ស​​ ​ហើយ​ពួក​គេ​តែង​តែ​ផ្ដល់​ការ​ហ្វឹកហាត់​ការងារ​ និង​ការ​បណ្ដុះ​បណ្ដាល​តាម​តម្រូវ​ការ។ មេ​ដឹក​នាំ​អស្ចារ្យ​ក៏​​ដឹង​​យ៉ាង​ច្បាស់​ពី ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​របស់​ខ្លួន​គេ​យ៉ាង​ច្បាស់​ និង​ជ្រើស​រើស​បុគ្គលិក​ក្រោម​បង្គាប់​​មក​បំពេញ​ចំណុច​ខ្វះខាត​ដែល​ចាំ​បាច់​ដើម្បី​បំពេញ៕​

ដោយ៖ រតនៈ​វិភូ   ​​

X
5s