អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms-EBA) គឺជាអ្វី?
អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រក្រសួងពាណិជ្ជកម្ម។
- គោលដៅសំខាន់គឺដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសក្រីក្រ ជាពិសេសប្រទេសដែលទទួលបានការចាត់ថ្នាក់ពី គណៈកម្មការ រៀបចំគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN Committee for Development Policy) ជាប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Countries)។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅ (Generalized Scheme of Preferences) របស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។
- ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៤៩ រួមទាំងកម្ពុជាផងដែរគិតត្រឹមឆ្នាំ២០១៧ ដែលទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ ប៉ុន្តែមានប្រទេសមួយគឺ Samoa នឹងដកចេញពីបញ្ជីនេះនៅខែមករា ឆ្នាំ២០១៩ (សូមមើលតារាងខាងក្រោម)។ សម្រាប់តំបន់អាស៊ាន មានតែ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះទូទៅនេះ។
- បានអានហើយឬនៅ? តើអ្វីទៅជាប្រព័ន្ធអនុគ្រោះទូទៅ (GSP)? កម្ពុជាទទួលបានចំណេញអ្វីខ្លះ? ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។
- ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហភាពអឺរ៉ុបក្នុងរយៈពេលបីឆ្នាំគិតចាប់ពីឆ្នាំ២០១៥ (តារាងខាងលើ-ប្រភព៖ European Commission)[/caption] ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។
ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN)