កម្ពុជានឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀតដែលមានទុនវិនិយោគ ៩៩លានដុល្លារអាមេរិក
គណៈកម្មធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរតាមសំណើរសំវិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH កម្ពុជារបស់ក្រុមហ៊ុន “YUNNAN SHENGMAO INVESTMENT (CAMBODIA) CO.,LTD" ដែលមានទុនវិនិយោគចំនួន៩៩លានដុល្លារអាមេរិក។
នេះបើយោងតាមការចុះផ្សយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមហ៊ុនខាងលើមានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងគម្រោងនេះ នឹងអាចបង្កើតការងារបានចំនួន ១.១០១កន្លែង ដល់ប្រជាជនកម្ពុជា៕