Apple នឹង​ចេញលក់​​ iPhone ស៊ីម២ ​ចុង​ឆ្នាំ​នេះ​​ជាមួយ​តម្លៃ​ចាប់ពី $៦៥០​



បន្ទាប់​ពី​មាន​ការ​ព្យាករណ៍​ដោយ​អ្នក​ជំនាញ​វិភាគ Ming-Chi Kuo ​កាលពី​ពេល​កន្លង​ទៅ ចំណែក​ពេល​នេះ មាន​សេចក្ដី​រាយការណ៍​ថា Apple អាច​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​ផលិត​លក់​ទូរស័ព្ទ iPhone ប្រើ​ស៊ីម២ ​នៅ​ពេល​ខាង​មុខ។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​ពី 9to5mac ។ ថ្ងៃ​នេះ​លោក Kuo ​នៃ KGI Securities ​បាន​បន្ថែម​ថា គម្រោង​ផលិត iPhone ស៊ីម២ នឹង​ធ្វើ​ទៅ​លើ iPhone ថ្មី​ពីរ​ម៉ូដែល ក្នុង​ចំណោម​បី​ដែល​ក្រុមហ៊ុន​ត្រៀម​ចេញ​ចុង​ឆ្នាំ​នេះ។ iPhone ស៊ីម២ ​នឹង​ជា​ទូរស័ព្ទ​អេក្រង់ ៦,១អ៊ីញ LCD ​ហើយ​អាច​មាន​តម្លៃ​ចាប់ពី ៦៥០ដុល្លារ ​និង​ ៧៥០ដុល្លារ ឬ​ ៥៥០ដុល្លារ ទៅ ៦៥០ដុល្លារ​សម្រាប់​ម៉ូដែល​ស៊ីម១។ រីឯ​ iPhone ​ដែល​ជា​បង​ធំ​បង្អស់​នឹង​ប្រើ​អេក្រង់ OLED ទំហំ ៦,៥អ៊ីញ ក៏​អាច​ជា​ទូរស័ព្ទ​ស៊ីម២ ផង​ដែរ ខណៈ​ម៉ូដែល ៥,៨អ៊ីញ​ OLED ​មិន​រំពឹង​ជា​ទូរស័ព្ទ dual SIM ​ឬ​អត់​នោះ​ទេ។ សូម​បញ្ជាក់​ថា ស្មាតហ្វូន​ស៊ីម២ មិន​ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​ឡើយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​អាស៊ី​ហាក់​ដូច​ជា​ពេញនិយម និង​មាន​បណ្ដា​ទីផ្សារ​ផ្សេងៗ​ទៀត​ដូច​ជា អឺរ៉ុប និង​អាមេរិកឡាទីន​ជាដើម។ ប្រសិន Apple ពិត​ជា​ចេញ​ស្មាតហ្វូន dual SIM មែន គេ​រំពឹង​ថា នឹង​រឹតតែ​អាច​អន្ទង​ចិត្ត​អ្នក​ប្រើប្រាស់​បាន​បន្ថែម​មិន​ខាន៕ ​ដោយ៖ រឹទ្ធិរាជ
X
5s