ស្មាតហ្វូនថ្មីទំនើបរបស់ Honor ត្រូវប្រកាសផ្លូវការ មានពណ៌ថ្មីប្លែក psychedelic color បែបដេញពណ៌ និងជាស្មាតហ្វូនស៊េរីខ្ពស់មួយ
Honor ដែលជាម៉ាកទូរស័ព្ទរងរបស់ Huawei ថ្មីៗនេះបានប្រកាសស្មាតហ្វូនស៊េរីថ្មីចុងក្រោយមួយម៉ូដែលឈ្មោះ Honor 10 ។ វាជាស្មាតហ្វូនឈរលើរចនាបថឌីហ្សាញរបស់ Huawei P20 ដែលមានផ្ទៃមុខស្រស់ស្អាត មានចំណុចឆក notch ដែលកំពុងពេញនិយម ហើយក៏ជាទាយាទ Honor View 10 ផងដែរ។ Honor 10 ជាទូរស័ព្ទត្រកូល Honor ដំបូងដែលហាក់ជាផលិតផលកំពូលមួយរបស់ Huawei ប្រចាំឆ្នាំ២០១៨ នេះផងដែរ។