គតិ ៧ឃ្លាដើម្បីលើកទឹកចិត្តអ្នក មិនឲ្យបោះបង់ (give up) ក្នុងជីវិត
១) "គ្មានអ្វីមួយនឹងទៅឆ្ងាយនោះទេ រហូតទាល់តែវាបានបង្រៀនយើងពីអ្វីមួយដែលយើងត្រូវរៀនសូត្រ"។ Pema Chödrön
២) "មិនត្រូវបោះបង់ចោលនូវគោលដៅរបស់អ្នកដោយសារតែពេលវេលាដែលត្រូវការដើម្បីសម្រេចវាឲ្យបានឡើយ ព្រោះថាពេលវេលានឹងកន្លងទៅផុតដោយខ្លួនវានោះទេ"។ Earl Nightingale
៣) "ចូរស្វែងរកនូវភាពអត់ធ្មត់ជាមួយនឹងជំនក់ចិត្តដ៏ខ្លាំងក្លាមួយនៅក្នុងបរិមាណដែលមានតុល្យភាពរវាងគ្នានឹងគ្នា។ ភាពអត់ធ្មត់តែម្យ៉ាងនឹងមិនអាចកសាងប្រាង្គប្រាសាទមួយបាននោះទេ។ ចំណែកឯជំនក់ចិត្តដ៏ខ្លាំងក្លាតែម្យ៉ាងក៏នឹងបំផ្លាញជញ្ជាំងប្រាសាទនោះឲ្យខ្ទេចខ្ទីដែរ"។ Maya Angelou
៤) "ធ្លាប់ព្យាយាមសាកល្បង ធ្លាប់បរាជ័យ។ គ្មានបញ្ហាអ្វីនោះទេ។ ត្រូវព្យាយាមសាកល្បងម្ដងទៀត បើបរាជ័យម្ដងទៀត ត្រូវបរាជ័យឲ្យបានប្រសើរជាងមុន"។ Samuel Beckett
៥) "ខ្ញុំមិនដែលបរាជ័យនោះទេ។ បើខ្ញុំមិនបានយកជ័យជម្នះនោះទេ នោះខ្ញុំក៏បានរៀនសូត្រអ្វីមួយដែរ"។ Nelson Mandela
៦) "កិត្តិយសដ៏ឧត្ដុង្គឧត្ដមបំផុតរបស់យើងគឺមិនមែនជាការដែលមិនដែលដើរដួលនោះទេ យ៉ាងណាមិញវាគឺជាការដែលក្រោកឡើងវិញគ្រប់ពេលដែលបានដួលនោះទៅវិញទេ"។ ខុងជឺ
៧) "ភាពជោគជ័យកើតឡើងពីការដែលបន្តដំណើរពីការបរាជ័យមួយទៅការបរាជ័យមួយទៀតដោយមិនបាត់បង់នូវចំណង់ដ៏ខ្លាំងក្លារបស់ខ្លួន"។ Winston Churchill
ប្រភព៖ goalcast.com
ប្រែសម្រួល៖ ស្រីពៅ