HP Pavilion x360 កុំព្យូទ័របត់បាន ៣៦០ដឹក្រេស៊េរីថ្មីតម្លៃចាប់ពី $៥០០ ប៉ុណ្ណោះ
អំឡុងខែឧសភា និងមិថុនា ឆ្នាំនេះក្រុមហ៊ុន Apple នឹងចេញលក់កុំព្យូទ័រយួរដៃស៊េរីថ្មីត្រកូល Pavilion ពីរម៉ូដែលគឺ HP Pavilion 14 x360 និង HP Pavilion x360 ដែលមានតម្លៃពី ៥០០ដុល្លារ និង ៧៦០ដុល្លារ។ ស៊េរី Pavilion ថ្មីទាំងពីរមានអេក្រង់ ១៤អ៊ីញ និង ១៥,៦អ៊ីញ ជាម៉ាស៊ីនត្រូវបានផលិតមានទំហំតូចជាងមុន ដែលការប្រើស៊ុមអេក្រង់ស្ដើងបានជួយកាត់បន្ថយទំហំរបស់វាបានមួយផ្នែកផងដែរ។ កម្រាស់ស៊ុមរបស់វាពេលនេះ ត្រឹមតែ ៦,៥មិល្លីម៉ែត្រ ស្ដើងជាង ១២,៧មិល្លីម៉ែត្រលើជំនាន់មុន។