មាន​បញ្ហា touch លែង​ដើរ​នៅ​លើ Phone ជំនាន់ iOS 11.1 ឡើង​ទៅ ក្រោយ​​ប្ដូរ​​​អេក្រង់​ថ្មី​​​រួច​ !​



​រឿង​ចម្លែក​ខ្លះៗ​កំពុង​កើត​មាន​ចំពោះ​ទូរស័ព្ទ iPhone ​គឺ​នៅ​លើ​អេក្រង់​តែម្ដង។ បញ្ហា​គឺ​ក្រោយ​ពេល​គេ​ផ្លាស់ប្ដូរ​អេក្រង់​ថ្មី វា​ហាក់​ដូច​ជា​មិន​ដំណើរការ​ឡើយ។ នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ Techspot ឮ​ថ្មីៗ​នេះ។ ​របាយការណ៍​នៅ​ដើម​សប្ដាហ៍​នេះ​បាន​អះអាង​ថា អ្នក​ប្រើ​ទូរស័ព្ទ iPhone 8 មួយ​ចំនួន​កំពុង​ជួប​បញ្ហា​ដោយ​ទូរស័ព្ទ​របស់​គេ​ក្លាយ​ទៅ​ជា​ដុំ​ថ្ម ពោល​គឺ​ប្រើ​មិន​កើត ក្រោយ​ពេល​ដំឡើង​កញ្ចប់​បច្ចុប្បន្នភាព​សូហ្វ៊ែរ​ថ្មី​ដល់ iOS 11.3។ ម្ចាស់ iPhone 8 ទាំង​នោះ​បាន​អះអាង​ថា ទូរស័ព្ទ​របស់​គេ​ដំណើរការ​ប្រក្រតី​មុន Update ​ប៉ុន្តែ​ក្រោយ​ការ​ដំឡើង iOS 11.3 អេក្រង់​លែង​ស្គាល់ touch ទៅ​វិញ។ យ៉ាងណា មាន​ការ​បញ្ចេញ​មតិ​ខ្លះ​ថា ករណី​នេះ​គឺ​ដោយសារ​គេ​បាន​ប្ដូរ​ទៅ​ប្រើ​អេក្រង់​នៅ​តាម​ទីផ្សារ​ដែល​មិន​មែន​ជា​អេក្រង់​ផ្ដល់​ចេញ​ពី​ក្រុមហ៊ុន Apple ផ្ទាល់​នោះ​ទេ។ ឥឡូវ​នេះ ការ​ប្រើ​អេក្រង់​ដោយ​ទិញ​នៅ​ទីផ្សារ​ក្រៅ​ពី​របស់​ហ្ស៊ីន​ពី​ក្រុមហ៊ុន Apple ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អេក្រង់​ក្រោយ​ពេល​ធ្វើ​បច្ចុប្បន្នភាព​សូហ្វ៊ែរ​ប៉ុណ្ណោះ​ទេ បើ​យោងតាម​គេហទំព័រ Engadget ឱ្យ​ដឹង​ថា ហាង​ជួសជុល​ខ្លះ​ដែល​ប្រើ​អេក្រង់​ហ្ស៊ីន​របស់ Apple ប្ដូរ​នៅ​លើ iPhone 8, 8 Plus និង iPhone X ​ខ្លះ​កំពុង​ជួប​បញ្ហា អេក្រង់​មិន​អាច​កំណត់​មុខងារ​ពន្លៃ​ស្វ័យប្រវត្តិ auto-adjust the brightness តទៅ​នោះ​ទេ។ បញ្ហា​អេក្រង់ touch មិន​ស៊ី​បែប​នេះ មិន​ត្រឹមតែ​កើត​ឡើង​នៅ​លើ iOS 11.3 តែ​ក៏​ឃើញ​មាន​សេចក្ដី​រាយការណ៍​ថា កំពុង​កើត​នៅ​លើ iOS 11.1 និង 11.2 ផងដែរ។ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ទើសចិត្ត​ដល់​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ តែ​បណ្ដា​ហាង​ជួសជុល​ក្រៅ​ផ្លូវការ​របស់ Apple ​លក្ខណៈ third-party repairer ​ក៏​មាន​ការ​ខក​ចិត្ត​នៅ​ក្នុង​ករណី​នេះ​ដូច​គ្នា៕ ដោយ៖ រឹទ្ធិរាជ
X
5s