បើទោះបីមានជំនួញហើយក្តី ចំណុច ៣នៅតែមានជានិច្ចសម្រាប់សហគ្រិន
ត្រឹមចាប់ផ្តើមជំនួញ វាអាចចាត់ទុកជាភាពអស្ចារ្យមួយរបស់សហគ្រិន។ ប៉ុន្តែ វាមិនមានន័យថា អ្នកនឹងទទួលបានជោគជ័យនោះទេប្រសិនជាអ្នកមិនប្រយ័ត្ននោះទ។ ការចាប់ផ្តើមជំនួញគ្រាន់តែចំណុចចាប់ផ្តើមរបស់សហគ្រិនតែប៉ុណ្ណោះ។ ខាងក្រោមនេះជាអ្វីដែលសហគ្រិនត្រូវប្រឈមមុខដោះស្រាយក្នុងដំណើរជិវិតសហគ្រិន បើដោះស្រាយមិនស្រួល ជំនួញអាចនឹងបរាជ័យ៖
១) ការនិយាយសាធារណៈ (Public Speaking) ៖ជាការពិតណាស់ មនុស្សជាច្រើនមានភាពភ័យខ្លាចឬអៀនក្នុងការនិយាយ។ ប៉ុន្តែ ក្នុងនាមជាសហគ្រិន អ្នកពុំអាចគេចពីការការនិយាយសាធារណៈឬធ្វើបទបង្ហាញ(Presentation) ព្រោះអ្នកត្រូវបង្ហាញនិងណែនាំពីផលិតផលរបស់អ្នក។ មិនថាផលិតផលល្អយ៉ាងណានោះទេ អ្នកត្រូវមានជំនាញនិយាយ ត្រូវចេះលក់ផលិតផលរបស់អ្នកបើចង់ជោគជ័យ។
២) ការសម្រេចចិត្តធំៗ៖ ក្នុងដំណើរពាណិជ្ជកម្ម អ្នកត្រូវធ្វើការសម្រេចចិត្តរាប់ម៉ឺនរាប់រយឯនោះ។ ពេលខ្លះ អ្នកអាចសម្រេចចិត្តត្រូវ តែពេលខ្លះ អ្នកក៏អាចសម្រេចចិត្តខុសផងដែរ។ ការសម្រេចខុសអាចធ្វើឲ្យជំនួញរបស់អ្នករលំឬក្ស័យធនបាន។ ឧទាហរណ៍ដូចជាMark Zuckerberg អ៊ីចឹង ដែលលោកធ្វើការសម្រេចចិត្តខុសលើការគ្រប់គ្រងទិន្នន័យរបស់អ្នកលេង FacebooK ពេលនេះ លោកកំពុងដោះស្រាយបញ្ហាជាច្រើន ហើយខាតបង់ថវិកាទៀតផង។
៣) ហានិភ័យ៖ មិនថាជំនួញរបស់អ្នកដើរឆ្ងាយប៉ុណ្ណានោះទេ សហគ្រិនគ្រប់រូបតែងតែបារម្ភខ្លាចភាពបរាជ័យព្រោះភាពបរាជ័យមើលមិនឃើញឡើយ។ ដូច្នេះហើយ ត្រូវប្រុងប្រយ័ត្ននិងបន្តខិតខំប្រឹងប្រែងជានិច្ច៕
ដោយ៖ មុយយូ