សម្ដីដកស្រង់ចំនួន ៧ឃ្លាពីស្ត្រីៗដែលពោរពេញដោយការតស៊ូក្នុងជីវិត
១) "ខ្ញុំមិនមែនទៅដល់ទីនោះបានដោយការបន់ស្រន់សុំវាឬក៏ដេកសង្ឃឹមពីវានោះទេ ប៉ុន្តែគឺដោយការប្រឹងប្រែងធ្វើរបស់ខ្ញុំដើម្បីវា"។ Estée Lauder
២) "បើអ្នកពិតជាបានដាក់បេះដូងរបស់អ្នកចូលទៅក្នុងអ្វីដែលអ្នកជឿជាក់ទៅលើ បើទោះជាវាធ្វើឲ្យអ្នកទន់ខ្សោយក៏ដោយ នោះរឿងរ៉ាវដ៏អស្ចារ្យនឹងអាចកើតឡើងបានជាក់ជាពុំខាន"។ Emma Watson
៣) "អ្នកអាចខ្ជះខ្ជាយជីវិតរបស់អ្នកទៅលើខ្សែបន្ទាត់ដែលបានគូសកំណត់ព្រំដែនរួចហើយ ឬក៏អ្នកអាចរស់នៅជីវិតរបស់អ្នកដោយដើរកន្លងវា"។ Shonda Rhimes
៤) "ខ្ញុំមិនខ្លាចព្យុះភ្លៀងនោះទេ ព្រោះខ្ញុំនឹងបានរៀនសូត្រពីការបើកបរនាវារបស់ខ្ញុំ"។ Louisa May Alcott
៥) "វិធីដ៏ពេញនិយមបំផុតដែលមនុស្សភាគច្រើនបោះបង់ចោលនូវអំណាចរបស់ពួកគេគឺនៅត្រង់កាលដែលពួកគេយល់ថាពួកគេពុំមានវាអ្វីបន្តិចនោះឡើយ"។ Alice Walker
៦) "អ្នកប្រហែលជាធ្លាប់ជួបនឹងការផ្ដួលរលំជាច្រើន ប៉ុន្តែអ្នកមិនត្រូវឲ្យគេផ្ដួលរលំបាននោះទេ"។ Maya Angelou
៧) "សំណួរមិនមែនស្ថិតនៅត្រង់ថាតើនរណាគេនឹងផ្ដល់ការអនុញ្ញាតដល់ខ្ញុំនោះទេ ផ្ទុយទៅវិញសំណួរនឹងសួរថាតើនរណាគេនឹងបញ្ឈប់ខ្ញុំទៅវិញទេ"។ Ayn Rand
ប្រភព៖ success.com
ប្រែសម្រួល៖ ស្រីពៅ