Apple បើកឱ្យកុម្ម៉ង់ iPhone 8 និង 8 Plus ជំនាន់ Product RED នៅលើវែបសាយរបស់ខ្លួនហើយជាមួយតម្លៃចាប់ពី $៦៩៩
Apple នឹងចេញលក iPhone 8 ទាំងពីរម៉ូដែលស្ថិតក្នុងជំនាន់ Product RED ដែលជា iPhone ពណ៌ក្រហមទុំ។ iPhone 8 និង 8 Plus ជំនាន់ Product RED នេះនឹងមានលក់នៅថ្ងៃសុក្រទី១៣ ខែមេសានេះតទៅ។ ពេលនេះក្រុមហ៊ុនបានបើកឱ្យអតិថិជនអាចកក់ទុកមុនបានហើយ។ នេះដោយយោងតាមការបញ្ជាក់របស់ Apple នៅលើគេហទំព័រផ្លូវការ។