គម្រោងវិនិយោគ​ ១៤​​ធំ​ៗ ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ខែ​មីនា​ កន្លង​ទៅ​



គិត​ត្រឹម​កំឡុង​ខែ​មីនា​កន្លង​ទៅនេះ​ មាន​គម្រោង​​ប្រមាណ​ជា ​១៤​​​ត្រូវ​បាន​គណកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ផ្ដល់​ជូន​នូវ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​បន្ទាប់​ពី​មានសំណើរ​សុំ​វិនិយោគ​ពី​សំណាក់​ក្រុម​ហ៊ុន​ទាំង​នោះ​។ នេះ​បើ​យោង​តាម​ការ​រាប់​របស់​ BizKhmer តាម​រយៈ​ព័ត៌មាន​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​បណ្ដាញ​សង្គម​ Facebook របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។  1.“HELIOS GARMENT (CAMBODIA) CO.,LTD”: គម្រោង​កាត់ដេរ​សម្លៀក​បំពាក់​ នៅ​រាជធានី​ភ្នំពេញ​ ទុនវិនិយោគ ២,៣៥លានដុល្លា​អាមេរិក​ បង្កើត​ការ​ងារ​ចំនួន​ ៨៥៤​កន្លែង។ 2.“ WTCPP MANAGEMENT CO., LTD.”: គម្រោង​សាងសង់​និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ផ្ដាយ ​៤​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ផ្សារ​ទំនើប រាជធានីភ្នំពេញ ទុនវិនិយោគ​ប្រមាណ​ ៥០,២​លានដុល្លា​អាមេរិក បង្កើត​ការងារ​ចំនួន ​៤១៩​កន្លែង​។ 3.“ CHHUN HONG RUBBER BETTER CO., LTD”: គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម​ និង​សាងសង់​រោងចក្រ​កែច្នៃ ខេត្ត​ក្រចេះ មាន​ទុនវិនិយោគ​ប្រមាណ​ ២៤,៨៩​លានដុល្លារ​អាមេរិក​​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​១.៥៥៤​កន្លែង​។ 4.“V.C.O.F.F APPAREL CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ ​៥,៧៧​លានដុល្លារ​អាមេរិក​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣,៨២៦​កន្លែង​។ 5.“Bai Hong Cambo Co., Ltd.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​លំអ​ ខ្សែ​ភ្លើង​ និង​កេស​កាតុង​, ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ចំនួន​ ២លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣២៣​កន្លែង​។ 6.“DaChao Shong Composites Technology CambodiaCo.,Ltd.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​កង់​និង​ម៉ូតូ ខេត្ត​ស្វាយរៀង​,មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣៨លាន​ដុល្លា​រអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១៥៧​កន្លែង​។ 7.“ WON FULL ENTERPRISECO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​លំអ​តែម​ផ្លាស្ទិក​ និង​សម្ភារៈ​វេចខ្ចប់​គ្រប់​ប្រភេទ​,ខេត្ត​ស្វាយរៀង​,មាន​ទុន​វិនិយោគ​ចំនួន​ ៤,៥លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៣៤៣​កន្លែង​។ 8.“ADVANCE TEAM (CAMBODIA)CO.,LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង​ខេត្ត​កណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៤៧លាន​ដុល្លារ​អាមេរិក​ និង​​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.៥៧៥​កន្លែង​ ។ 9.“HYUNDIA MAO LEGACY CO.,LTD” គម្រោង​កសិ-ឧស្សាហកម្ម​តាម​រូប​ភាព​កិច្ច​សន្យា​-ផ្គត់ផ្គង់​កសិផល​"Contrace Farming” និង​បង្កើត​រោងចក្រ​វិច​ខ្ចប់-កែឆ្នៃ​ផ្លែឈើ​នាំ​ចេញ​ ខេត្ត​កំពង់ស្ពឺ​ ទុន​វិនិយោគ ​៥,១៣​លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការ​ងារ​បាន​ ១៧៥​កន្លែង​។ 10.“SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENTCO.,LTD”: គម្រោង​បង្កើត​ស្ថានីយ​ដាំឈើ​និង​សាងសង់​រោងចក្រ​កែ​ច្នៃ​ខេត្ត​ស្ទឹងត្រែង​មាន​ទុន​វិនិយោគ​ប្រមាណ ​៦០,៩៩​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន ​១.៤៨៨​កន្លែង 11.“INTERNATIONAL VCV INDUSTRY CO., LTD”: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​តម្លើង​រថយន្ត រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,០៧​លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៨២០​កន្លែង​។ 12.“CHINA GREAT CAUSE (CAMBODIA) INVESTMENT CO., LTD.”: គម្រោង​បង្កើត​កសិដ្ឋាន​ដាំដំណាំ​កសិ-ឧស្សាហកម្ម​(ដើមកៅស៊ូ)និង​សាងសង់​រោងចក្រ​កែច្នៃ ខេត្ត​ព្រះវិហារ​មាន​ទុន​វិនិយោគ​ប្រមាណ​ ៣២,៦១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ១.៣២៥​​កន្លែង​។13.“LIANYUN (CAMBODIA) ECO-AGRICULTUREDEVELOPMENT CO., LTD.”: គម្រោង​បង្កើត​រោងម៉ាស៊ីន​កិនស្រូវ​និង​កែច្នៃ​អង្ករ​ ខេត្តកំពង់ធំ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤៣,៣១​លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.២០៣​កន្លែង​។ 14.“JUSTEX MATERIAL CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សាប៊ូ ថ្នាំ​បោះ​ពុម្ព និង​ថ្នាំ​ជ្រលក់​ពណ៌​ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ​៣,៧៥​លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១៥១​កន្លែង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​គិត​ត្រឹម​ពី​ខែ​មករា​ ដល់​ខែ​មីនា​ ទំហំ​ទឹក​ប្រាក់​​វិនិយោគ​ប្រមាណ ​៤៤៤​លាន​ដុលា្លរ​អាមេរិក​ ស្មើ​នឹង​ ​៣៥​គម្រោង​ត្រូវ​បានផ្ដល់​ជូន​នូវ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​​​ដោយ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល​គម្រោង​ទាំង​នេះ ​បាន​ផ្ដល់​ការងារ​ប្រមាណ​ជា ​៣០ ៣៣៥​ កន្លែង​ដល់​ប្រពលរដ្ឋ​កម្ពុជា​៕ ដោយ​៖ ស្រីរ័ត្ន
X
5s