កំហុស ៣យ៉ាងដែលអ្នកគួរចៀសវាង ចំពោះការចំណាយទៅលើអាជីវកម្មថ្មីថ្មោងរបស់អ្នក
ការចំណាយនានាដើម្បីដំណើរការអាជីវកម្មរបស់អ្នកនៅពេលដំបូងៗ ពិតជារឿងសំខាន់ណាស់ ដែលតម្រូវឲ្យអ្នកយកចិត្តទុកដាក់ខ្លាំងក្លាចំពោះការចំណាយរបស់អ្នក។ ដូច្នេះ តើមានអ្វីខ្លះដែលអ្នកមិនគួរសាងកំហុសនៅក្នុងការចំណាយទៅលើអាជីវកម្មអ្នកក្នុងពេលថ្មីថ្មោងនេះ ?
១) រំជើបរំជួលទៅតាមការចំណាយច្រើនៗរបស់អាជីវកម្មថ្មីថ្មោងដទៃ៖ វាជារឿងងាយណាស់ដែលអ្នកអាចនឹងត្រូវបានអារម្មណ៍រំជើបរំជួលអូសទាញអ្នកឲ្យចំណាយទៅលើអ្វីដែលមិនចាំបាច់សម្រាប់ដំណើរការអាជីវកម្មអ្នកជាពិសេសក្នុងដំណាក់កាលដំបូងៗ នៅពេលអ្នកសម្លឹងឃើញអាជីវកម្មដទៃដែលជាដៃគូប្រជែងរបស់អ្នកកំពុងតែធ្វើបែបនោះ។ ហេតុនេះហើយទើបអាជីវកម្មនីមួយៗតែងឲ្យតម្លៃសំខាន់ទៅលើការធ្វើផែនការរបស់ខ្លួនទុកជាមុននេះឯង។
២) ឆាប់ចាប់ផ្ដើមគោលដៅថ្មីមួយទៀតពេក៖ នៅពេលអ្នកបានទទួលជោគជ័យទៅលើផលិតផលដែលអ្នកកំពុងតែដាក់លក់នេះ មនុស្សមួយចំនួនអាចនឹងចង់ចាប់ផ្ដើមធ្វើអ្វីថ្មីឬបង្កើតផលិតផលថ្មីជាបន្តទៀត។ ប៉ុន្តែមុននឹងអ្នកធ្វើបែបនេះ អ្នកត្រូវផ្អាកមកគិតយឺតៗបន្តិចសិនថា តើអ្វីទៅដែលនាំឲ្យអ្នកចង់ធ្វើបែបនោះ ហើយហេតុអ្វីបានជាវាគឺជាគំនិតដ៏ល្អមួយសម្រាប់អាជីវកម្មរបស់អ្នក ? ពុំនោះទេវាអាចនឹងឆាប់រហ័សពេកដែលធ្វើឲ្យអ្នកពិបាកនៅក្នុងការគ្រប់គ្រងវាបាន។
៣) ភ័ន្តច្រឡំគ្នារវាងការរវល់និងប្រសិទ្ធភាព៖ ការរវល់មិនមែនបញ្ជាក់ថាអ្នកកំពុងតែធ្វើកិច្ចការរបស់អ្នកប្រកបដោយប្រសិទ្ធភាពនោះទេ ព្រោះថាការរវល់អាចទៅលើរឿងឥតប្រយោជន៍ដែលធ្វើឲ្យខាតបង់ពេលវេលារបស់អ្នកដោយមិនដឹងខ្លួនបាន។ ដូច្នេះ អ្នកគួរតែអង្គុយជាមួយបុគ្គលិកហើយដឹកនាំនូវយុទ្ធសាស្ត្រដែលអ្នកមានទៅកាន់ពួកគេ ហើយស្វែងរកនូវកង្វះខាតទាំងឡាយនិងស្វែងរកវិធីសាស្ត្រដែលអាចដោះស្រាយបញ្ហាទាំងនោះដើម្បីឲ្យល្អប្រសើរឡើងនិងបង្កើនប្រាក់ចំណូលរបស់អ្នកបាន៕
ដោយ៖ ស្រីពៅ