PowerWatch នាឡិកា Smartwatch ដំបូងគេលើលោកដែលប្រើមិនត្រូវការសាកថ្ម !
Matrix PowerWatch គឺជានាឡិកា Smartwatch ដំបូងលើលោកដែលមិនត្រូវការសាកថ្មនោះឡើយ។ នៅពេលអ្នកបើកប្រអប់ PowerWatch អ្នកនឹងមិនឃើញវាភ្ជាប់ជាមួយឆ្នាំងសាក មិនមែនក្រុមហ៊ុនភ្លេចដាក់ចូលនោះទេ តែវាជានាឡិកាទំនើប ដំណើរការបានដោយកម្ដៅនៅលើរាយកាយរបស់អ្នក។ វាជារឿងពិត គឺដំណើរការដោយសីតុណ្ហភាពរបស់អ្នក។ នេះបើតាមការផ្សាយលក់នៅលើគេហទំព័រផ្លូវការរបស់ Matrix ដោយផ្ទាល់។