រដ្ឋកាលីហ្វ័រញ៉ាឆាប់ៗខាងមុខ នឹងអនុញ្ញាតឱ្យអ្នកដំណើរជិះរថយន្តដោយគ្មានតៃកុង ឬមិនបាច់អ្នកកាន់ចង្កូតទៀតទេ !
នៅដើមខែមេសានេះ ច្បាប់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ាដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តស្វ័យប្រវត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស និងប្រជាជនក្នុងតំបន់ អាចធ្វើការសាកល្បងជិះរថយន្តទំនើបប្រភេទនេះដោយមិនចាំបាច់មានតៃកុង ឬអ្នកកាន់ចង្កូតនោះឡើយ។ ប៉ុន្តែមុននឹងក្រុមហ៊ុនទាំងនោះ អាចដឹងបញ្ចេញសមិទ្ធផលអមដោយមហិច្ឆតានៃរថយន្តតាក់ស៊ីស្វ័យប្រវត្តិនោះ គេត្រូវរង់ចាំរដ្ឋមួយនេះ អនុម័តសំណើដែលបានចេញដោយគណៈកម្មាធិការរដ្ឋកាលីហ្វ័រញ៉ាជាមុនសិន។ នេះដោយផ្អែកតាមប្រភពរាយការណ៍ពីគេហទំព័រ engadget ។