ប្រទេសទាំង ១២ ដែលចំណាយលុយលើការថែទាំសុខភាពប្រជាជនច្រើនជាងគេ​



ប្រជាជនក្នុងប្រទេសអ្នកមានភាគច្រើនមានអាយុរំពឹងទុកខ្ពស់ជាងប្រទេសកំពុង​​អភិវឌ្ឍន៍​នានា។ ខណៈពេលប្រទេសអ្នកមានជាច្រើនកំពុងចំណាយ​ទៅលើការថែទាំសុខភាពរបស់ប្រជាជនរបស់ខ្លួន ប្រទេសជាច្រើននៅលើពិភពលោកនៅមិនទាន់មានសេវាថែទាំសុខភាពប្រជាជនដិតដល់នៅឡើយ។ បើយោងតាមអង្គការសុខភាពពិភពលោក (World Health Organization) ប្រជាជនប្រហែល ៨០០ លាននាក់ត្រូវបង្ខំចិត្តចំណាយយ៉ាងតិច ១០% នៃប្រាក់ចំណូលរបស់ពួកគេទៅលើការតំហែរទាំសុខភាព។ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) បានកំណត់សម្គាល់ក្នុងរបាយការណ៍ Health At A Glance របស់ខ្លួនថា អាយុរំពឹងទុករបស់ប្រជាជនគឺជាសូចនាករអំពីការថែទាំសុខភាពរបស់ប្រជាជនរបស់ប្រទេសណាមួយ។ បើយោងតាមរបាយការណ៍របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD)ឆ្នាំ២០១៧ ដែលបានបង្ហាញពីប្រទេសចំនួន ១២ ដែលចំណាយលុយទៅលើការថែទាំសុខភាពរបស់ប្រជាជនខ្លួនច្រើនជាងគេក្នុងឆ្នាំ២០១៥ ដែលចុះផ្សាយដោយគេហទំព័រវេទិកាសេដ្ឋពិភពលោក៖ ១) សហរដ្ឋអាមេរិក ចំណាយប្រមាណ ៩៤៥១ដុល្លារ ក្នុងប្រជាជនម្នាក់។ ២) ប្រទេសស្វីស ចំណាយប្រមាណ ៦៩៣៥ដុល្លារ ក្នុងប្រជាជនម្នាក់។ ៣) ប្រទេសអាឡឺម៉ង់ ចំណាយប្រមាណ ៥២៦៧ដុល្លារ ក្នុងប្រជាជនម្នាក់។ ៤) ប្រទេសស៊ុយអែត ចំណាយប្រមាណ ៥២២៨ដុល្លារ ក្នុងប្រជាជនមា្នក់។ ៥) ប្រទេសបារាំង ចំណាយប្រមាណ ៤៤០៧ដុល្លារ ក្នុងប្រជាជនម្នាក់។ ៦) ប្រទេសជប៉ុន ចំណាយប្រមាណ ៤១៥០ដុល្លារ ក្នុងប្រជាជនម្នាក់។ ៧) ប្រទេសអង់គ្លេស ចំណាយប្រមាណ ៤០០៣ដុល្លារ ក្នុងប្រជាជនម្នាក់។ ៨) ប្រទេសអេស្ប៉ាញ ចំណាយប្រមាណ ៣១៥៣ដុល្លារ ក្នុងប្រជាជនម្នាក់។ ៩) ប្រទេសរុស្ស៊ី ចំណាយប្រមាណ ១៣៦៩ដុល្លារ ក្នុងប្រជាជនម្នាក់។ ១០) ប្រទេសម៉ិកស៊ិក ចំណាយប្រមាណ ១០៥២ដុល្លារ ក្នុងប្រជាជនម្នាក់។ ១១) ប្រទេសចិន ចំណាយប្រមាណ ៧៣១ដុល្លារ ក្នុងប្រជាជនម្នាក់។ ១២) ប្រទេសឥណ្ឌា ចំណាយប្រមាណ ២៦៧ ដុល្លារ ក្នុងប្រជាជនម្នាក់៕ សូមអាន៖ ទីក្រុងទាំង១០ ដែលប្រជាជនមានគុណភាពជីវិតល្អប្រសើរលើសគេ ដោយ៖ លង់ វណ្ណៈ
X
5s