Bovaro មុខងារ​២ ជា​ Smartwatch ​ផង​និង Power Bank ផង​អាច​សាកថ្ម​ទូរស័ព្ទ និង GoPro បាន​យ៉ាង​ងាយ​



​ក្រុមហ៊ុន Federico Battaglia ​ដែល​មាន​ស្នាក់ការ​នៅ​អ៊ីតាលី ថ្មីៗ​នេះ​បាន​ផលិត​នាឡិកា Smartwatch បង្កប់​ដោយ​មុខងារ Power Bank អាច​លា​ខ្សែ​ចេញ​មក​ដើម្បី​សាកថ្ម​ឧបករណ៍​អេឡិចត្រូនិក​បាន​យ៉ាង​ងាយស្រួល។ នេះ​ជា​បទពិសោធន៍​ថ្មី​កម្រ​មាន ដែល​ក្នុង​កាលៈទេសៈ​ថ្ម​ស្មាតហ្វូន​ជិត​អស់ តែ​អ្នក​នៅ​តែ​អាច​ប្រើ​បាន​ដោយ​ផ្អែក​លើ​ប្រភព​ថាមពល​ចេញ​ពី​នាឡិកា​ដែល​ពាក់​នៅ​លើ​កដៃ​បាន​យ៉ាងងាយ។ នាឡិកា​ទំនើប​នេះ​មាន​ឈ្មោះ​ថា Bovaro ។

Bovaro ​ពេល​នេះ​មាន​លក់​ក្នុង​តម្លៃ ១១២អឺរ៉ូ ឬ ៩៨ផោន ឬ​ប្រហែល ១៣៧ដុល្លារ ដែល​នឹង​ចាប់ផ្ដើម​ចែកចាយ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ២០១៨។ ដុំ​សាក adapter ​នៅ​លើ Bovaro ​មាន ៣ប្រភេទ​អាស្រ័យ​លើ​ជម្រើស​តាម​ស្មាតហ្វូន ឬ​ថេបេ្លត​ដែល​ប្រើ micro USB, USB-C ឬ Lighting Connector ​របស់ Apple ។ ក្រៅពី​អាច​សាកថ្ម Smartpnone វា​ក៏​អាច​សាក​បាន​ជាមួយ​ action camera, កាស Bluetooth និង​ឧបករណ៍​ជាច្រើន​ផ្សេង​ទៀត។ http://kck.st/2pThTED ​ប្រភព​ថាមពល Power Bank នៅ​លើ​ Bovaro គ្រប់គ្រាន់​សាក​ថ្ម iPhone 8 ​ដល់ 40% ​ឬ Galaxy S8 ​បាន 20%។ បើ​សាក​ថ្ម GoPro Hero 4 វិញ​គឺ​អាច​សាក​ដល់ 80% ​ហើយ GoPro Hero 6 ​វិញ​អាច​សាក​ដល់ 70% ។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​នៅ​លើ​នាឡិកា​ឆ្លាតវៃ Bovaro ​អាច​ចូល​ទៅ​កាន់​គេហទំព័រ Kickstarter ​ដោយ​ចុច​លើ​ តំណភ្ជាប់ Link នេះ …

  ​ដោយ៖ រឹទ្ធិរាជ
X
5s