វិទ្យស្ថាន CEO ជ្រើសរើសអ្នកពូកែជជែកដេញដោលទូទាំងប្រទេស សម្រាប់សិស្សថ្នាក់ទី១២
វិទ្យាស្ថានស៊ីអ៊ីអូ កំពុងរៀបចំកម្មវិធីដ៏ពិសេសមួយសម្រាប់ប្អូនសិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស គឺ ការប្រកួតប្រជែងយុវជនអ្នកបន្តវេន លើវិញ្ញាសារនិយាយជជែកដេញដោល (debate) កម្រិតទូទាំងប្រទេសតែ ម្ដង។ តាមការឱ្យដឹងពីអ្នករៀបចំ កម្មវិធីនេះមានគោលបំណង៖
• បណ្ដុះស្មារតីយុវជនឲ្យក្លាហាន មានក្ដីស្រលាញ់ និងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីទទួលបានឱកាសចូលរួមប្រកួតប្រជែង និងទទួលបានការលើកសសើរអំពីសមត្ថភាពរបស់ខ្លួនជាសាធារណៈ។
• ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះគុណភាពអប់រំនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសប្រកួតប្រជែងជូនសិស្សានុសិស្ស
• ជម្រុញលើកទឹកចិត្តវិស័យឯកជនឲ្យយកចិត្តទុកចូលរួមចំណែកកសាងគុណភាពធនធានមនុស្សនៅកម្ពុជាតាមរយៈការរៀបចំ ឧបត្ថម្ភ និងគាំទ្រទៅការរៀបចំកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់យុវជន។
កម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេនសិស្សថ្នាក់ទី១២ទូទាំងប្រទេសលើវិញ្ញាសានិយាយជជែកដេញដោលសាធារណៈជាភាសាខ្មែរ ផ្សាយផ្ទាល់ក្នុងហ្វេសប៊ុកផេកអ្នកបន្តវេនរៀងរាល់ថ្ងៃអង្គារ ពីម៉ោង១២:៣០ ដល់ ០១:៣០ និងអង់គ្លេស រៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ១២:៣០ ដល់ ០១:៣០ ដែលការប្រកួតប្រជែងនេះនឹងចាប់ផ្ដើមប្រកួតប្រជែងចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។ ដោយឡែកចំពោះកម្មវិធីប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២លើវិញ្ញាសារូបវិទ្យា គណិតវិទ្យា និងអក្សរសិល្បិ៍ខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
កម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេនសម្រាប់សិស្សថ្នាក់ទី១២ គឺជាកម្មវិធីជជែកដេញដោលពិសេសដែលផ្ដល់ឱកាសឲ្យសិស្សថ្នាក់ទី១២ បានចូលរួមបញ្ចេញនូវសមត្ថភាពក្នុងការពិភាក្សាដេញដោលដោយផ្ដោតលើសេចក្ដីពិត ការបង្រួបបង្រួម ការបំពេញគ្នា ការត្រូវគ្នា និងការបង្កើតនូវវប្បធម៌សន្ទនាដោយរក្សាការសាមគ្គីភាព ការគាំទ្រទៅលើទស្សនៈដែលត្រឹមត្រូវ និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកចំពោះទស្សនៈដែលមានចន្លោះខ្វះខាត។
របៀបនៃការជជែកពិភាក្សាដេញដោលនៅក្នុងកម្មវិធីខាងលើនេះគឺបេក្ខជន ៖
@ត្រូវស្ដាប់ទស្សនៈរបស់ដៃគូ ហើយបេក្ខជនអាចយល់ស្របតាមការលើកឡើងរបស់ដៃគូ។
@ត្រូវរកឱកាសបំពេញបន្ថែមចំពោះការលើកឡើងដែលមានចំណុចខ្វះខាតរបស់ដៃគូ។
@ត្រូវរកឱកាសបដិសេធចំពោះការលើកឡើងរបស់ដៃគូប្រសិនបើករកឃើញចំណុចខ្សោយ។
កម្មវិធីប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២ លើវិញ្ញាសា គណិតវិទ្យា អក្សរសិល្ប៍ខ្មែរ និងរូបវិទ្យាបង្កើតឡើងក្នុង គោលបំណង៖
• បណ្ដុះស្មារតីយុវជនឲ្យក្លាហាន មានក្ដីស្រលាញ់ និងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីទទួលបានឱកាសចូលរួមប្រកួតប្រជែង និងទទួលបានការលើកសសើរអំពីសមត្ថភាពរបស់ខ្លួនជាសាធារណៈ។
• ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះគុណភាពអប់រំនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសប្រកួតប្រជែងជូនសិស្សានុសិស្ស
• ជម្រុញលើកទឹកចិត្តវិស័យឯកជនឲ្យយកចិត្តទុកចូលរួមចំណែកកសាងគុណភាពធនធានមនុស្សនៅកម្ពុជាតាមរយៈការរៀបចំ ឧបត្ថម្ភ និងគាំទ្រទៅការរៀបចំកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់យុវជន៕