គតិ ៥ឃ្លាពីបុគ្គលដ៏អស្ចារ្យរបស់ពិភពលោក អានដើម្បីភាពស្រស់ថ្លានៃជីវិត
១) "ការផ្លាស់ប្ដូរនឹងមិនមកដល់នោះទេបើសិនជាយើងនៅតែរង់ចាំអ្នកដទៃណាម្នាក់ ឬក៏យើងនៅរង់ចាំទាល់តែដល់ពេលវេលាណាមួយ។ គឺពួកយើងនេះឯងដែលគឺជាអ្វីដែលយើងតែងតែរង់ចាំរហូតមក។ គឺពួកយើងនេះឯងដែលគឺជាការផ្លាស់ប្ដូរដែលពួកយើងតែងតែសម្លឹងរក"។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា
២) "នៅថ្ងៃណាមួយអ្នកនឹងភ្ញាក់ឡើង ហើយវានឹងមិនមានពេលវេលាដែលនៅសេសសល់ច្រើនទៀតសម្រាប់ធ្វើនូវអ្វីដែលអ្នកតែងតែចង់ធ្វើរហូតមកនោះទេ។ ដូច្នេះហើយចូរអ្នកធ្វើវាឥឡូវនេះទៅ"។ Paulo Coelho ៣) "កុំរំពឹងទុកពីនរណាម្នាក់នូវការជួយទំនុកបម្រុងឲ្យសោះ។ ប្រហែលជាអ្នកមានជំនួយឧបត្ថម្ភដែលគួរឲ្យទុកចិត្ត។ ឬក៏ប្រហែលជាអ្នកមានដៃគូជាប្ដីឬប្រពន្ធដែលមានទ្រព្យសម្បត្តិដ៏ច្រើនស្ដុកស្ដម្ភ។ ប៉ុន្តែអ្នកនឹងគ្មានថ្ងៃដឹងទេថានៅពេលណាដែលមួយនៅក្នុងចំណោមទាំងពីរនេះនឹងអស់ទៅមុន"។ Baz Luhrmann
៤) "កុំខ្ជះខ្ជាយពេលវេលារបស់អ្នកជាមួយនឹងសេចក្ដីច្រណែន។ មានពេលខ្លះអ្នកបាននៅមុខ មានពេលខ្លះអ្នកក៏នៅពីក្រោយ។ ការប្រណាំងប្រជែងគឺវែងអន្លាយ ហើយចុងក្រោយបំផុតទៅវាគឺគ្រាន់តែជាមួយនឹងខ្លួនឯងប៉ុណ្ណោះឯង"។ Baz Luhrmann
៥) "អ្វីក៏ដោយដែលប៉ះពាល់ទៅដល់បុគ្គលម្នាក់ដោយផ្ទាល់ តែងប៉ះពាល់ទៅដល់មនុស្សគ្រប់គ្នាទាំងអស់ដោយមិនផ្ទាល់។ ខ្ញុំនឹងមិនអាចក្លាយមកជាអ្វីដែលខ្ញុំបានក្លាយមកនេះទេ លុះត្រាតែអ្នកគឺជាអ្វីដែលអ្នកបានក្លាយមកនេះ។ នេះគឺជាភាពជាទំនាក់ទំនងគ្នាទៅវិញទៅមកនៃសេចក្ដីពិត"។ Martin Lutherking
ប្រភព៖ businessinsider.com
ប្រែសម្រួល៖ ស្រីពៅ