អនាគត iPhone ២-៣ឆ្នាំខាងមុខនឹងប្រើអេក្រង់កោង បច្ចេកវិទ្យា touchless gestures ប្រើដោយមិនបាច់ប៉ះអេក្រង់ផ្ទាល់
សេចក្ដីរាយការណ៍ថ្មីមួយឱ្យដឹងដោយប្រភពពីមនុស្សជាប់ទាក់ទងនឹងគម្រោងនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើការលើគម្រោងនឹងនាំយកអេក្រង់កោង curved screen បំពាក់លើ iPhone ជំនាន់ថ្មី ដែលយើងនឹងបានឃើញនៅរយៈពេល ២-៣ឆ្នាំខាងមុខ។ បន្ទះអេក្រង់ទាំងនេះ នឹងមានលក្ខណៈកោងចូល ពីចំណុចកំពូលទៅក្រោម។