សារាចរណ៍ណែនាំស្តីអំពីការដាក់តាំងស្លាកយីហោ អាជីវកម្មដ្ឋានទេសចរណ៍​



ដើម្បី​ចូលរួម​ក្នុង​ការ​លើកស្ទួយ​នូវ​វប្បធម៍​ដ៏​ល្អ​ផូរផង់​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរ និង​រួមចំណែក​ក្នុង​ការ​ជួយ​បង្កើន​នូវ​កំណើន​ភ្ងៀវ​ទេសចរណ៍​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជាក្នុង​គោលបំណង​ជួយ​ពន្លឿន​ដល់​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្រសួង​ទេសចរណ៍​ បាន​ដាក់​ចេញ​នូវ​សារាចរណ៍​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ដែល​ជា​ម្ចាស់​អាជីវកម្ម​រដ្ឋាន​ទេសចរណ៍​ទាំង​អស់​ត្រូវ​អនុវត្ត​តាម​គោការណ៍​ដូច​ខាង​ក្រោម៖

១) ត្រូវ​ដាក់​តាំង​ស្លាក​យី​ហោ​ជា​អក្សរ​ខ្មែរ​នៅ​ខាង​លើ ២) ស្លាកយីហោ​អាជីវម្មដ្ឋាន​ទេសចរណ៍​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​បន្ទាប់​ពីអក្សរ​ខ្មែរ​នៅ​ផ្នែក​ខាង​ក្រោម​ និង​ត្រូវ​មាន​ទំហំ​មួយ​ភាគពីរ (/) នៃ​ទំហំ​អក្សរ​ខ្មែរ ៣) ប្រសិន​បើ​ម្ចាស់់​អាជីវកម្ម​ទេសចរណ៍​មាន​បំណង​ប្រើប្រាស់​អក្សរ​បរទេស​ទី៣ អាច​ដាក់​បាន​នៅ​ផ្នែក​ខាង​ក្រោម​បន្ទាប់​ទៀត​ដោយ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ​ (/) នៃ​ទំហំ​អក្សរ​ខ្មែរ​ដែរ ៤) ខ្លឹមសារ​ដូច​បាន​ណែរនាំ​ខាងលើ​ និង​ត្រូវ​អនុវត្ត​ជា​កាតព្វកិច្ច​ចំពោះ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំង​អស់​និង​ជា​លក្ខខណ្ឌ​ក្នុង​ការ​ផ្ដល់​អជ្ញាបណ្ឌ​ទេសចរណ៍។

យោង​តាម​គោលការណ៍​ខាង​លើ ​ដែល​ចេញ​ដោយ​ក្រសួង​ទេសចរណ៍​ សូម​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់​មេត្តា​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ដើម្បីចូលរួម​អភិរក្ស​និង​ផ្សព្វផ្សាយ​នូវ​វប្បធម៍​ខ្មែរ​ឲ្យ​ល្បីរន្ទឺ​និង​គង់វង្ស​សម្រាប់​បន្សល់​ទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​៕

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s