Apple ​ត្រៀម​ផលិត​​បន្ទះ​អេក្រង់​ថ្មី MicroLED Display ​បំពាក់​លើ Apple Watch ​ជំនាន់​ថ្មី និង​ AR Wearable ពេល​ខាង​មុខ​



ក្រុមហ៊ុន Apple ​កំពុង​អភិវឌ្ឍ​បន្ទះ​អេក្រង់​ថ្មី​ដែល​ហៅ​ឈ្មោះ​ថា MicroLED ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ appleinsider ។ ក្រុមហ៊ុន​ដែល​នឹង​ផ្គត់ផ្គង់​ប្រភេទ​អេក្រង់​ថ្មី​នេះ​គឺ TSMC ។ ទន្ទឹម​នោះ​ក៏​មាន​ដំណឹង​ចចាមអារ៉ាម​ទៀត​ថា ផលិតផល​ពាក់​បាន wearable device ​បច្ចេកវិទ្យា ​AR ​ក៏​នឹង​ត្រូវ​ក្រុមហ៊ុន​ចាប់ផ្ដើម​ផលិត​នៅ​ចុង​ឆ្នាំ២០១៨ នេះ​ដែរ។ ​ក្រុមហ៊ុន​ផលិត​ឈីប​របស់​តៃវ៉ាន់ TSMC ​នឹង​អភិវឌ្ឍ​បន្ទះ​ MicroLED ដើម្បី​ផ្គត់ផ្គង់​ដល់ Apple ។ នេះ​បើ​តាម​ការ​អះអាង​ដោយ​អ្នក​វិភាគ Luke Lin ​មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Digitimes ។ បន្ទះ​អេក្រង់​ថ្មី​នឹង​ត្រូវ​ផលិត​ឡើង​ឈរ​លើ​បែបផែន silicon-based backplanes ហើយ​នឹង​បែងចែក​ជា​ពីរ​ខ្នាត។ ​បន្ទះ​អេក្រង់​ថ្មី microLED ​នឹង​មាន​ទំហំ​ ១,៣អ៊ីញ ទៅ ១,៤អ៊ីញ​ហើយ​នឹង​ឃើញ​ប្រើ​នៅ​លើ​ម៉ូដែល​នាឡិកា Apple Watch ជំនាន់​ក្រោយៗ ខណៈ​ដែល​ជំនាន់ ០,៧អ៊ីញ និង ០,៨អ៊ីញ​នឹង​មាន​បំពាក់​នៅ​លើ AR wearable device ​ដែល​អាច​ជា​ឧបករណ៍ AR headset ។ ក្រុមហ៊ុន Apple ​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រើ​តែ​បន្ទះ MicroLED ​ថ្មី​នេះ​សម្រាប់​នាឡិកា Apple Watch ម៉ូដែល Premium ​នៅ​ជំហាន​ដំបូង។ ថ្លៃ​ចំណាយ​ក្នុង​ផលិតកម្ម អាច​ស្ថិត​នៅ​ចន្លោះ​ពី ៤០០% ទៅ ៦០០% ​ខ្ពស់​ជាង​ការ​ផលិត​បន្ទះ​អេក្រង់ OLED ​នៅ​លើ Apple Watch ​បច្ចុប្បន្ន ដែល​មាន​ទំហំ​ប៉ុន​គ្នា៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ redmondpie , appleinsider
X
5s