​​ចំណុច​សំខាន់ៗ​ ​បញ្ជាក់​ថា​​វា​ដល់​ពេល​អ្នក​គួរ​​ឆ្លៀតពេល​សម្រាក​លំហែកាយ​ខ្លះ​ហើយ ​​​កុំ​​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ ​និង ផ្លូវ​ចិត្ត​ខ្លាំង​!​



បើ​មាន​ជួប​នូវ​បញ្ហា​សំខាន់ៗ​ខាងក្រោម​នេះ ​សូម​ឆ្លៀត​ពេល​ដើម្បី​សម្រាក​ខ្លះ ​​និង មិន​គួរ​​ព្យាយាម​បន្ត​ធ្វើ​ការ​ទៀត​នោះ​ទេ ​ដើម្បី​កុំ​ឲ្យ​មាន​ផល​អវិជ្ជមាន​កាន់​តែ​ធ្ងន់ធ្ងរ​៖ ​១) ​តែងតែ​​បង្កើត​កំហុស​​ញឹកញាប់​​៖ ​​​នៅ​ពេល​អ្នក​តែង​មាន​កំហុស​ជា​ញឹកញាប់ ​លើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ ​សូម​កុំ​ទាន់​ព្យាយាម​បន្ត​ទៀត​ ​​​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ​ត្រូវ​បោះបង់​នោះ​ទេ ​ពោល​គឺ​អ្នក​ត្រូវ​ឆ្លៀត​ពេល​​ដើម្បី​សម្រាក​បន្តិច​ ​ដើម្បី​​លំហែ​ខួរក្បាល​​ ​និង ​គិត​ឡើង​វិញ​អំពី​វិធី​ដើម្បី​​ដោះស្រាយ​បញ្ហា​ទាំង​នោះ​។ ​២) ឆាប់​ខឹង​ញឹកញាប់​៖ ​បើ​អ្នក​តែងតែ​មាន​អារម្មណ៍​មួម៉ៅ​​ ​និង ឆាប់​ខឹង​ញឹកញាប់​នោះ ​វា​បញ្ជាក់​ថា​ ​អ្នក​កំពុង​មាន​អារម្មណ៍​​ស្មុកស្មាញ​ខ្លាំង​ណាស់​ក្នុង​ចិត្ត​ជា​ហេតុ​នាំ​ឲ្យ​ឆាប់​ប្រតិកម្ម​ខ្លាំង ​នៅ​ពេល​ជួប​អ្វី​ដែល​​ផ្ទុយ​ពី​ខ្លួន​បន្តិច​។ ​ដូច្នេះ​បើ​​បើ​មាន​សភាព​បែបនេះ ​គួរ​តែ​ដល់​ពេល​ដែល​ត្រូវ​ឆ្លៀត​ពេល​សម្រាក​លម្ហែ​កាយ​ខ្លះ​ហើយ​។ ៣) ​​អ្នក​តែង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​៖ ​បើ​មាន​អារម្មណ៍​ថា​ ​​ហត់នឿយ​ខ្លាំង​​ក្នុង​ខ្លួន ​ដោយ​មិន​សូវ​មាន​កម្លាំង​ធ្វើ​កិច្ចការ​អ្វី​ទេ​នោះ ​អ្នក​មិន​គួរ​បង្ខំ​ខ្លួន​ឯង​ពេក​នោះ​ទេ ​​​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ​ទាំង​បច្ចុប្បន្ន​ ​និង អនាគត​។ ​៤) ​អារម្មណ៍​​មិន​មូល​៖ ​បើ​អ្នក​មិន​មាន​អារម្មណ៍​មូល ​ឬ មិន​អាច​ផ្ដោត​អារម្មណ៍​ធ្វើ​អ្វី​មួយ​បាន​ទេ​ ​សូមកុំ​ព្យាយាម​​ធ្វើ​វា​បន្ត​ទៀត​ ​ព្រោះ​ខំ​យ៉ាង​ណា​ក៏​គ្មាន​លទ្ធផល​ល្អ​ដែរ ​ដូច្នេះ​គួរ​តែ​លៃលក​ដើម្បី​សម្រាក​ខ្លះ ​ដើម្បី​ប្រមូល​អារម្មណ៍​មិន​វិញ​៕ ​ដោយ​៖ ​រតនា​ ​វិចិត្រ​
X
5s