សម្រង់សម្ដីសំខាន់ៗប្រកបដោយគតិបណ្ឌិតដ៏មានអត្ថន័យជ្រាលជ្រៅ​



១) "សម្រាប់​ភ្នែក​ដែល​ស្រស់​ស្អាត ចូរ​ទុក​វា​សម្រាប់​មើល​ភាព​ល្អៗ​របស់​អ្នកដទៃ។ សម្រាប់​បបូរមាត់​ដែល​ស្រស់​ស្អាត ចូរ​ទុក​វា​សម្រាប់​ពោល​តែ​ពាក្យសម្ដី​ទាំងឡាយ​ណា​ដែល​ល្អៗ។ រីឯ​សម្រាប់​តុល្យភាព​វិញ ចូរ​ដើរ​ជាមួយ​នឹង​ការ​យល់ដឹង​មួយ​ថា​អ្នក​មិន​មែន​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ"។ Audrey Hepburn

២) "ចូរ​ប្រុងប្រយ័ត្ន​នឹង​ចំណេះដឹង​ក្លែងក្លាយ ព្រោះ​វា​មាន​គ្រោះថ្នាក់​ជាង​ភាព​ល្ងង់ខ្លៅ​ទៅ​ទៀត"។ George Bernard Shaw

៣) "ខ្ញុំ​មាន​តែ​របស់​៣យ៉ាង​ប៉ុណ្ណោះ​សម្រាប់​បង្រៀន​ដល់​អ្នក វា​ជា​ភាព​សាមញ្ញ អំណត់​អត់ធន់ និង​សេចក្ដី​សន្ដោស​មេត្តា។ របស់​ទាំង​៣​នេះ​ហើយ​ដែល​ជា​រតនសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក"។ Lao Tzu

៤) "ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង បុគ្គល​ម្នាក់​ត្រូវ​រៀន​សូត្រ។ យ៉ាងណាមិញ​ដើម្បី​ទទួល​បាន​នូវ​បញ្ញា បុគ្គល​ម្នាក់​នោះ​ត្រូវ​រៀន​សង្កេត"។ Marilyn vos Savant ៥) "ច្រក​ទ្វារ​សម្រាប់​នាំ​ទៅ​កាន់​ប្រាសាទ​នៃ​គតិបណ្ឌិត គឺជា​ការ​ចេះ​ដឹង​ពី​ភាព​អវិជ្ជា​ល្ងង់ខ្លៅ​របស់​ខ្លួនឯង"។ Benjamin Franklin

៦) "ចំណេះដឹង​និយាយ ចំណែក​ឯ​បញ្ញា​ជា​ការ​ស្ដាប់"។ Jimi Hendrix

៧) "បុគ្គល​ណា​ដែល​រស់នៅ​ដោយ​ចុះសម្រុង​ជាមួយ​ខ្លួនឯង នឹង​រស់នៅ​ចុះសម្រុង​ជាមួយ​ចក្រវាល​នេះ"។ Marcus Aurelius

ប្រភព៖ brainyquote.com ប្រែសម្រួល៖ ស្រីពៅ

X
5s