​សញ្ញា​ទាំង ​៥​នេះ ​​បញ្ជាក់​ថា​អ្នក​​​នឹង​អាច​ដើរ​ទៅ​កាន់​វិធី​ជោគជ័យ​ឆាប់ៗ​នេះ​ហើយ​!​​



​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​ ​គឺ​វែងឆ្ងាយ​ខ្លាំង​ណាស់ ជា​ហេតុ​មនុស្ស​ជាច្រើន​មិន​ងាយ​នឹង​ដើរ​ទៅ​ដល់​នោះ​ទេ​។ ប៉ុន្តែ​បើ​អ្នក​មាន​សញ្ញា​ទាំង​ ៥​នេះ ​មាន​ន័យ​ថា អ្នក​កំពុង​ដើរ​ផ្លូវ​ត្រូវ​ ​ហើយ​នឹង​ជោគជ័យ​ឆាប់ៗ​៖

​១) ​អ្នក​​មាន​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត​៖ ​​​​ថ្វីត្បិត​មនុស្ស​ភាគច្រើន ​ចង់​បាន​ការងារ​មួយ​ស្ថិតស្ថេរ​សម្រាប់​ផ្គត់ផ្គង់​​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ​ប៉ុន្តែ​​វា​មិន​គ្រប់គ្រាន់​នៅ​ឡើយ ​ប្រសិនបើ​អ្នក​កំពុង​តែ​ធ្វើ​ការ​ដែល​ខុស​ពី​បំណង​របស់​ខ្លួន​។ ​ផ្ទុយ​ទៅវិញ​ ​បើ​អ្នក​កំពុង​ធ្វើ​ការងារ​ដែល​ជា​ក្តី​ប្រាថ្នា​របស់​ខ្លួន​នោះ ​វា​ជា​ការ​ជំរុញ​ទឹកចិត្ត​មួយ​សំខាន់​​ធ្វើ​ឲ្យ​អ្នក​​​ខិតខំ​​បំពេញ​ការងារ​នោះ​​អស់​ពី​លទ្ធភាព ​​​ហើយ​លទ្ធផល​ជា​ផ្លែផ្កា​​នឹង​កើត​ឡើង​ឆាប់ៗ​មិន​ខាន​។

២) ​អ្នក​ហ៊ាន​ដើរ​លើ​ផ្លូវ​ដែល​អ្នក​ដទៃ​គិត​ថា ​«ទៅ​មិន​រួច​»៖​ ​បុគ្គល​ជោគជ័យ​ធំៗ​ក្នុង​លោក ​សុទ្ធតែ​បាន​ដើរ​លើ​ផ្លូវ​ដែល​អ្នក​ដទៃ​មើល​ឃើញ​ថា ​ទៅ​មិន​រួច​ ​ពោល​គឺ​ដឹង​តែ​បរាជ័យ​១០០​ហើយ​។ ​ប៉ុន្តែ​ជា​លទ្ធផល​បុគ្គល​ទាំង​នោះ ​អាច​ជំនះ​បាន​ ​ហើយ​​​ជោគជ័យ​យ៉ាង​ធំធេង​បំផុត​ក្នុង​ជីវិត​។ ដូច្នេះ​ហើយ ​បើ​អ្នក​កំពុង​ដើរ​លើ​ផ្លូវ​មួយ ​ដែល​មនុស្ស​ទូទៅ​គិត​ថា ​​មិន​អាច​ទៅ​រួច​នោះ ​សូម​កុំ​បោះបង់​ ​ឬ បាក់ទឹកចិត្ត ​ប៉ុន្តែ​ត្រូវ​តែ​ជំនះ​ដើរ​ទៅ​មុខ ​ព្រោះ មិន​យូរ​មិន​ឆាប់​ទេ ​អ្នក​នឹង​សម្រេច​វា​​មិន​បាន​។

៣) ​​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​៖ ការ​ជឿជាក់​លើ​ខ្លួន​ឯង​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា​​មុន​ពេល​ឲ្យ​អ្នក​ដទៃ​ទុកចិត្ត​ ​​គឺ​អ្នក​ត្រូវ​តែ​ទុកចិត្ត​លើ​ខ្លួន​ឯង​ជា​មុន​សិន​។ ​​នៅ​ពេល​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​នោះ ​​អ្នក​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​ព្រោះ​អ្វី​ដែល​ធ្វើ​នោះ ​គឺ​ធ្វើ​អស់​ពី​កម្លាំង​កាយ​ចិត្ត​តែ​ម្តង​។

៤) ​អ្នក​​តែង​មាន​ផែនការ​ច្បាស់លាស់​៖ ​ប្រសិនបើ​ ​គ្រប់​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​ ​គឺ​សុទ្ធតែ​​មាន​ផែនការ​ច្បាស់លាស់​នោះ ​ទោះបីជា​ជោគជ័យ​ខ្លះ​មិន​ជោគជ័យ​ខ្លះ​ក្តី ​ប៉ុន្តែ​វា​ជា​​សញ្ញា​មួយ​ដ៏​ល្អ​ដែល​បញ្ជាក់​ថា ​អ្នក​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ជីវិត។ ​​ការ​ធ្វើ​កិច្ចការ​ដែល​មាន​បន្ទាប់ ​និង គោលដៅ​ច្បាស់​លាស់ ​រមែង​បាន​ជោគជ័យ​ឆាប់រហ័ស​ ​ព្រោះ​អ្នក​ដឹង​ច្បាស់​ថា ​អ្វី​គួរ​ធ្វើ​ ​និង មិន​គួរ​ធ្វើ​ ​និង ដឹងពី​គោលដៅ​ដែល​ត្រូវ​ដើរ​។

៥) ​​មិន​ចូលចិត្ត​និយាយ​ច្រើន ​តែ​ធ្វើ​ច្រើន​៖ ​មនុស្ស​ដែល​អាច​សម្រេច​ជោគជ័យ​បាន​ ​លុះ​ត្រា​តែ​អ្នក​ទាំង​នោះ​សម្រាក​និយាយ​​ ​ហើយ​ចាប់ផ្តើម​ធ្វើ​វា​តែម្តង ព្រោះ​បើ​​រវល់​តែ​និយាយ​រហូត ​ហើយ​មិន​ឃើញ​មាន​សកម្មភាព​អ្វី​សោះ​នោះ ​គឺ​ទៅ​មិន​រួច​នោះ​ទេ​។ ​ដូច្នេះ​ហើយ ប្រសិនបើ​អ្នក ជា​មនុស្ស​ផ្តល់​តម្លៃ​ខ្លាំង​​លើ​សកម្មភាព​ជាជាង​និយាយ​​​ឲ្យ​តែ​មើល​ទៅ​ឡូយ​នោះ​ ​មិន​យូរ​​ទេ​អ្នក​នឹង​អាច​ដើរ​ទៅ​កាន់​​គោលដៅ​ដែល​ចង់​បាន​មិន​ខាន​៕

ដោយ​៖ ​អ៊ុន ​ភក្តី

X
5s