Smartphone ថ្មីរបស់ Huawei តម្លៃតែជាង $១០០ បានដល់ RAM 3GB, Dual Camera, Fingerprint និង Face Unlock មួយកំផ្លេ!
ក្រុមហ៊ុន Huawei ថ្មីៗនេះបានបង្ហាញស្មាតហ្វូន Honor 7A ធុនមធ្យមតម្លៃត្រឹមតែជាង ១០០ដុល្លារតែបាន spec ខ្ពស់មាន RAM ដល់ 3GB និងកាមេរ៉ាក្រោយភ្លោះថែមទៀត។ វាជាស្មាតហ្វូនធូរថ្លៃត្រឹមតែ ៨០០យ៉ន់ឬប្រហែល ១៣០ដុល្លារ សម្រាប់ម៉ូដែល 2GB/32GB និងម៉ូដែល 3GB / 32GB មានតម្លៃ ១០០០យ៉ន់ ឬប្រហែល ១៦០ដុល្លារ។ ស្មាតហ្វូនត្រកូល Honor ថ្មីនេះនឹងមានលក់នៅលើគេហទំព័រ Huawei Mall, Tmall និង JD.com ។