OnePlus ចេញ Video ខ្លីបង្ហើបនូវវត្តមាន OnePlus 6 ដ៏អាថ៌កំបាំងអាចមានរចនាបថថ្មី ល្បឿនកាន់តែលឿន
ស្មាតហ្វូនជំនាន់ថ្មី OnePlus 6 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងខែមេសានេះហើយ ហើយយើងទើបបានឃើញរូបបង្ហើបនូវរូបរាងសំបកខាងក្រោយរបស់វាកាលពីពេលថ្មីៗ ចំណែកពេលនេះ ក៏មានលេចចេញវីដេអូ teaser នៅលើបណ្ដាញសង្គម Twitter ថែមទៀត។ យ៉ាងណាវីដេអូហាក់មានភាពអាថ៌កំបាំង ហើយក៏មិនទាន់ឃើញរូបរាងស្មាតហ្វូនស៊េរីថ្មីនេះនៅឡើយ ក្រៅពីមានបង្កប់ឃ្លា The Speed You Need 6 ប៉ុណ្ណោះ។