គំនិតសំខាន់ៗរបស់លោក Kiichiro Toyoda ស្ថាបនិកក្រុមហ៊ុន Toyota សម្រាប់ជាតម្រុយនៃភាពជោគជ័យ
លោក Kiichiro Toyoda ជាស្ថាបនិករបស់ក្រុមហ៊ុន Toyota និង ជាអ្នកជំនួញដ៏ជោគជ័យម្នាក់របស់ជប៉ុនក្នុងប្រវត្តិសាស្ត្រ។ ការខិតខំប្រឹងប្រែងរបស់លោក បានធ្វើឲ្យក្រុមហ៊ុន Toyota ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក។
ខាងក្រោមនេះ គឺជាសម្រង់សម្ដីសំខាន់ៗ របស់លោក៖
១) «កម្មករ គឺជាសម្បត្តិដ៏មានតម្លៃរបស់រោងចក្រ។ ពួកគេពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ខ្ញុំ»។
២) «នៅពេលមនុស្សកាន់តែច្រើន ប្រើប្រាស់ការផលិតរបស់យើង នោះប្រទេសក៏កាន់តែរីកចម្រើនផងដែរ»។
៣) «ខ្ញុំមិនមានទេពកោសល្យអ្វីអស្ចារ្យជាង អ្នកដទៃទេ។ ខ្ញុំគ្រាន់តែមានការខិតខំ និង ស្រាវជ្រាវខ្លាំងប៉ុណ្ណោះជាងអ្នកទាំងនោះប៉ុណ្ណោះ»។
៤) «គ្មានអ្វី ដែលមិនអាចធ្វើបាននោះទេ ។ ប្រសិនបើអ្នកមិនអាចធ្វើបាន មានន័យថា ដោយសារតែអ្នកមិនទាន់ព្យាយាមធ្វើវាគ្រប់គ្រាន់នៅឡើយ»។
៥) «នៅពេលអ្នកប្រើប្រាស់ ទិញផលិតផលរបស់ Toyota វាមិនមែនមានន័យត្រឹមតែពួកគេកំពុងទិញឡាននោះទេ ប៉ុន្តែពួកគេក៏កំពុងតែផ្តល់ការទុកចិត្តមកលើក្រុមហ៊ុនរបស់យើង»៕