ពិព័រណ៍សិល្បះ និងសិប្បកម្មកម្ពុជានៅសល់តែបីថ្ងៃទៀតទេ!
នៅថ្ងៃទី៦ ទី៧ និងទី៨ ខែមេសានេះ នៅផ្សារទំនើប AEON នឹងមានការៀបចំកម្មវីធីពិព័រណ៍សិល្បះ និង សិប្បកម្មកម្ពុជាប្រចាំឆ្នាំជាលើកទី២។ កម្មវីធីនឹងចាប់ផ្ដើមពីម៉ោង ១០ព្រឹក រហូតដល់ ៩យប់ នៅ Lively Plaza ជាន់ផ្ទាល់ដីនៃផ្សារទំនើប អ៊ីអ៊នម៊ល រាជធានីភ្នំពេញ។
ក្រុមហ៊ុនក្នុងស្រុកល្បីៗជាច្រើនបានរៀបចំស្ដង់ជាស្រេច ដើម្បីដាក់តាំងនូវផលិតជាច្រើនមុខរបស់ខ្លួន ដែលសុទ្ធសឹងជាស្នាដៃខ្មែរ សម្រាប់អតិថិជនចូលទស្សនា និងទិញយកទៅប្រើប្រាស់ឬលក់បន្ត។ ផលិតផលទាំងនោះរួមមាន៖ ម្រុំធម្មជាតិរបស់ Rakimlong Co,.Ltd គ្រាប់ស្វាយចន្ទីដោយ Cashew Nut shop សំពត់ហូលផាមួង ដោយកីមាស សូត្រ និង ក្រមាដោយ Rya Khmer កាតាបធ្វើពីសូត្រដោយ Santona Silk បន្តោងសោរ ដោយSreykeo Shop សាប៊ូធម្មជាតិដោយ Dai Khmer Shop សាប៊ូនិងប្រេងដូងធម្មជាតិ ដោយ Sonas shop ផ្កាស្រស់និងដេគ័រផ្កា ដោយMr. and Mr. Flower និង អង្ករផ្កាម្លិះដោយKNR។
ក្រៅពីនេះ នៅមានក្រុមហ៊ុន និង សិប្បកម្មល្បីៗជាច្រើនទៀតដូចជា៖ ត្នោតខ្មែរ( Tnort Khmer) សូត្រខ្មែរ(KH silk) និង Xing Brand ជាដើម។
សូមកុំភ្លេចចូលរួមគាំទ្រផលិតផលរបស់ខ្មែរទាំងអស់គ្នា!!!
ព័ត៌មានបន្ថែម៖ 011 469 959/ 069 300 914, 015 526 438/085 526 438 ឬ អ៊ីម៊ែល[email protected] ឬទំព័រហ្វេសប៊ុក ArtandCraftCambodia៕