ធនាគារជាតិ រៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល៖ មានក្រដាសប្រាក់រៀលរហែក ឬទក់ដូរ​យក​ថ្មី​ទុក​ចូលឆ្នាំ​



ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំនូវយុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងមួយដែលចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ មីនា ២០១៨។ យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សាធារណជនដែលមានក្រដាសប្រាក់រៀលរហែក ឬទក់ អញ្ចើញមកដូរយកក្រដាសប្រាក់រៀលថ្មី នៅតាមបញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត(លើកលែងស្នាក់ការកណ្ដាល) រៀងរាល់ម៉ោងធ្វើការ។ អាស្រ័យហេតុនេះហើយ សូមប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាក្រដាសប្រាក់រៀលទក់ ឬរហែក រួសរាន់ចូលរួមនៅក្នុងយុទ្ធនាការនេះទាំអស់គ្នាតាមកាលបរិច្ឆេទខាងលើ ព្រោះរយៈពេលមានត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ៕
X
5s