សម្រង់សម្ដី៦ឃ្លាពីសហគ្រិនកំពូលៗនៅលើពិភពលោក​



១) "កុំ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​នឹង​អ្នកដទៃ​ណា​ម្នាក់​ឲ្យ​សោះ ពុំ​នោះ​ទេ​អ្នក​កំពុងតែ​មើល​ងាយ​ខ្លួនឯង​ហើយ"។ លោក ប៊ីលហ្គេត

២) "ខ្ញុំ​ជឿជាក់​ថា​ប្រហែល​ជា​ពាក់កណ្ដាល​នៃ​អ្វី​ទាំងឡាយ​ដែល​បែងចែក​រវាង​សហគ្រិន​ដែល​ជោគជ័យ​ពី​សហគ្រិន​ដែល​មិន​ជោគជ័យ​ឲ្យ​ដាច់​ពី​គ្នា នោះ​គឺជា​ការ​ជម្នះ​តស៊ូ​ដែល​បរិសុទ្ធ"។ លោក ស្ទីវចប

៣) "សំណួរ​ដែល​ខ្ញុំ​តែង​សួរ​ខ្លួនឯង​ស្ទើរ​តែ​រៀងរាល់ថ្ងៃ​នោះ​គឺ តើ​ខ្ញុំ​កំពុង​តែ​ធ្វើ​នូវ​រឿង​ដែល​សំខាន់​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ហើយ​មែន​ទេ ? " លោក Mark Zuckerberg

៤) "កាល​ដែល​ដោះស្រាយ​នូវ​បញ្ហា​ធំ​ងាយស្រួល​ជាង​កាល​ដែល​ដោះស្រាយ​នូវ​បញ្ហា​តូច​ទៅ​ទៀត"។ លោក Sergey Brin

៥) "ខ្ញុំ​មិន​ជឿ​នូវ​ការ​បរាជ័យ​ឡើយ។ វា​មិនមែន​ជា​ការ​បរាជ័យ​នោះ​ទេ បើ​សិន​ជា​អ្នក​រីករាយ​ជាមួយ​នឹង​ដំណើរ​ប្រព្រឹត្ត​ទៅ​មួយ​នោះ"។ លោកស្រី Oprah Winfrey

៦) "បើ​សិន​ជា​អ្នក​ពិត​ជា​បាន​បង្កើត​ឲ្យ​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ប្រាកដ​មែន នោះ​អតិថិជន​នឹង​ប្រាប់​គ្នា​ទៅវិញ​ទៅមក​អំពី​រឿង​នេះ។ ពាក្យសម្ដី​តៗ​គ្នា​ចេញ​ពី​មាត់​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់"។ លោក Jeff Bezos

ប្រភព៖ success.com ប្រែសម្រួល៖ ស្រីពៅ

X
5s