Samsung ចេញ Notebook ថ្មី ៣ម៉ូដែលស័ក្ដិសមជា Laptop សម្រាប់បំពេញកិច្ចការបានល្អ
ក្រុមហ៊ុន Samsung ថ្មីៗនេះទើបបញ្ចេញ Laptop ប្រើ Windows ចំនួន ៣ម៉ូដែលអមដោយសមត្ថភាពរឹងមាំ និងផលិតឡើងជាកុំព្យូទ័រសម្រាប់បំពេញកិច្ចការបានល្អ។ Laptop ចេញថ្មីរបស់ក្រុមហ៊ុនកូរ៉េនេះរួមមាន Notebook 5 ដែលមានអេក្រង់ ១៥,៦អ៊ីញកម្រិត 1080p ហើយមានតួផលិតពីលោហធាតុ។ ចំណែកពីរម៉ូដែលទៀតគឺ Note 3 ដែលមានអេក្រង់ ១៤អ៊ីញ និង ១៥,៦អ៊ីញ។




Samsung Notebook 5
លក្ខណៈសម្បត្តិរបស់ Notebook ប៉ុន្មានស៊េរីនេះ គឺមិនខុសគ្នាច្រើនទេ។ វាមានជម្រើស CPU ពីរគឺ ជំនាន់ទី៨ ឬជំនាន់ទី៧ នៃ Intel Processor។ សម្រាប់ស៊េរីខ្ពស់ នឹងមានប្រើក្រាហ្វិក Nvidia ។ ទាំងនេះសុទ្ធសឹង Laptop សម្រាប់បំពេញកិច្ចការទូទៅ ដែលមាន Keyboard ពេញអមជាមួយ numpads, “ergonomically crafted” key caps និង wide trackpad។ កុំព្យូទ័រស៊េរីថ្មីនេះប្រើប្រាស់បន្ទះ anti-glare panels ហើយមានប្រើជាមួយ Samsung Color Engine ។
Samsung Notebook 3
កុំព្យូទ័រ Samsung Notebook 3 និង 5 នឹងមានលក់នៅលើទីផ្សារកូរ៉េចាប់ពីខែមេសា បន្ទាប់មកទើបនឹងមានលក់នៅលើទីផ្សារប្រទេសប្រេស៊ីល និងចិន នៅអំឡុងត្រីមាសទី២ ឆ្នាំ២០១៨។