​បើ​មាន​សញ្ញា​៣​យ៉ាង​នេះ​​ ​បញ្ជាក់​ថា​​​​អ្នក​កំពុង​ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​



​​ខាង​ក្រោម​នេះ ជា​សញ្ញា​៣​យ៉ាង​ដែល​បញ្ជាក់​ថា​ ​​អ្នក​កំពុង​ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត៖

១) ​​អ្នក​ចូលចិត្ត​ពន្យារពេល​៖ ​​នៅ​ពេល​ដែល​អ្នក​តែងតែ​ចង់​ពន្យារពេល​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ​នោះ ​មានន័យ​ថា វា​ជា​ប្រភេទ​កិច្ចការ​ដែល​អ្នក​មិន​ចូលចិត្ត​​នោះ​ទេ ​ជាហេតុ​នាំ​ឲ្យ​អ្នក​គ្មាន​អារម្មណ៍​ថា ​ចង់​ធ្វើ​ទៀត​។ ​​

២) ​​​​គ្មាន​ផែនការ​ចំពោះ​ការងារ​នោះ​៖ ប្រសិនបើ​វា​ជា​ការងារ​ដែល​អ្នក​​ស្រលាញ់​ ​នោះ​អ្នក​នឹង​ចំណាយ​ពេល​ច្រើន​ដើម្បី​គិត​​អំពី​ការ​បង្កើត​ផែន​ការ​ផ្សេងៗ​ ​​ដើម្បី​ឲ្យ​សម្រេច​គោល​ដៅ​។ ​ផ្ទុយ​ទៅ​វិញ​​ ​​អ្នក​នឹង​គ្មាន​គំនិត​ ​ឬ ​ការ​តាំង​ចិត្ត​អ្វី​ក្នុង​ការ​​បង្កើត​ជា​ផែនការ​ច្បាស់លាស់​នោះ​​ឡើយ ​ប្រសិនបើ​វា​ជា​ការងារ​ដែល​អ្នក​​មិន​ពេញ​ចិត្ត​។ ​​

៣) ​អ្នក​តែងតែ​ត្អូញត្អែរ​៖ ​ជា​ធម្មតា​ទេ ការ​ធ្វើ​អ្វី​មួយ​ដែល​មិន​ពេញ​ចិត្ត​ ​ទោះ​បី​ជា​ទទួល​លទ្ធផល​ល្អ​ក្តី​ ​ក៏​ហាក់​ដូច​ជា​មិន​សូវ​ជា​ស្រួល​ក្នុង​ចិត្ត​នោះ​ដែរ ​ហើយ​ជា​ញយ​ដង​គឺ​តែងតែ​តម្អូញតម្អែរ​ជាប់​រហូត​៕

X
5s