សាច់មាន់បំពងឈីស (Chicken Nuggets) មិនត្រឹមតែឆ្ងាញ់ ថែមទាំងល្អចំពោះសុខភាពថែមទៀតផង
ជាការពិតណាស់ មនុស្សច្រើនតែគិតថា សាច់មាន់បំពងឈីស (Chicken Nuggets) ជាប្រភេទអាហារទាន់ចិត្ត Fast Food។ អ៊ីចឹងហើយ មនុស្សគិតថាវាមិនល្អចំពោះសុខភាពនោះទេ។ ប៉ុន្តែ ដោយឆ្លងកាត់ការស្រាវជ្រាវ លទ្ធផលបានបង្ហាញថាតាមពិតទៅ សាច់មាន់បំពងឈីស (Chicken Nuggets) ក៏មានផលប្រយោជន៍ដល់សុខភាពយ៉ាងច្រើនផងដែរ៖
១) វីតាមីន៖ សាច់មាន់បំពងឈីស Chicken Nuggets ៦ដុំផ្ទុកវីតាមីនដល់ទៅ ១៦.៨ ក្រាមទៅហើយ។ យើងដឹងហើយថា វីតាមីនគឺជាសារធាតុសំខាន់មួយសម្រាប់ការលូតលាស់របស់រាងកាយ។ លើសពីនេះ វាក៏ជួយឲ្យសក់របស់អ្នកដុះបានវែងផងដែរ។
២) ជួយឲ្យស្រកគីឡូ៖ មនុស្សជាច្រើនពុំធ្លាប់ដឹងនោះទេថា សាច់មាន់បំពងឈីស Chicken Nuggets អាចជួយអ្នកឲ្យស្រកគីឡូបាន។ វាជារឿងមួយដែលមិនគួរឲ្យជឿ។ ប៉ុន្តែ នេះក៏ដោយសារតែChicken Nuggets មានវីតាមីនខ្ពស់ ហើយវាជួយឲ្យអ្នកមិនសូវឃ្លាត។ ភាគច្រើន ក្រោយពេលមនុស្សពិសាChicken Nuggetsហើយ មនុស្សមិនសូវពិសាអ្វីច្រើននោះទេ។
៣) ការពារពីជំងឺមហារីក៖ វាជាចំណុចមួយដែលមិនគួរឲ្យជឿម្តងទៀតហើយដែលថាChicken Nuggets អាចជួយការពារអ្នកពីជំងឺមហារីក។ នេះក៏ដោយសារតែនៅក្នុងChicken Nuggets មានផ្ទុកសារធាតុ Niacin ឬហៅថាB3 Vitamin។ Niacin គឺជាសារធាតុដែលជួយការពារការអភិវឌ្ឍន៍របស់ជំងឺមហារីកនៅក្នុងរាងកាយ៕
ដោយ៖ អឹុង មុយយូ