Huawei បញ្ចេញស្មាតហ្វូនថ្មីតម្លៃងាយទទួលយកបាន Y7 Prime 2018 មានអេក្រង់ FullView និងកាមេរ៉ាភ្លោះ
ក្រោយព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនកំពូលប្រើកញ្ចក់កាមេរ៉ាសេរ៉ាមិក P20 និង P30 Pro រួចមក ក្រុមហ៊ុន Huawei ថែមទាំងបានប្រកាសស្មាតហ្វូនតម្លៃធូរថ្លៃមួយទៀតហើយ ដែលមានសមាមាត្រអេក្រង់ 18:9 អមដោយកាមេរ៉ាភ្លោះ។ ស្មាតហ្វូនថ្មីនេះមានឈ្មោះថា Huawei Y7 Prime 2018 ភ្ជាប់មកជាមួយអេក្រង់ ៦អ៊ីញ ប្រភេទ FullVision កម្រិត resolution នៅ 720x1440px ។ Y7 មានកាមេរ៉ាក្រោយភ្លោះ ដែលកាមេរ៉ាទី២ មានទំហំ 2MP សម្រាប់ជំនួយការថតទម្រង់ Portrait Mode ។