មានការបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មរវាង ចិននិងអាមេរិកក្រោយលោកត្រាំប្រកាសចង់ដំឡើងពន្ធលើទំនិញចិន
មួយរយៈក្រោយនេះ ការនាំចេញនិងការនាំចូលទំនិញរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរក្នុងលោក ចិន និងទីមួយ សហរដ្ឋអាមេរិក មានបញ្ហារង្គោះរង្គើរ ក្រោយប្រធានាធិបតី Donald Trump បានដាក់សំណើរលើការយកពន្ធលើទំនិញចិនដែលមានតម្លៃដល់ទៅ ៦០ពាន់លាន់ដុល្លារអាមេរិក។ ឯប្រទេសចិនក៏បានឆ្លើយតបទៅនឹងវិធានការនេះដែរ ដោយគ្រោងដាក់ពន្ធលើទំនិញអាមេរិកដែរតែមានតម្លៃត្រឹមតែ ៣ពាន់លានដុល្លារតែប៉ុណ្ណោះ។ ចំណាត់ការអំពីការដំឡើងពន្ធនេះ គឺដោយសារតែរដ្ឋបាលលោក ត្រាំ មិនសប្បាយចិត្តនឹងអតិរេកពាណិជ្ជកម្មរបស់ចិន (ចិននាំចេញទៅសហរដ្ឋអាមេរិកលើសអាមេរិកនាំចេញទៅចិន) ដែលមានទំហំ ៣៧៥ពាន់លានដុល្លារ។
បើទោះបីជាប្រទេសចិនយកពន្ធតិចជាងអាមេរិកក្តី ប៉ុន្តែប្រជាជនអាមេរិកបានទិញទំនិញពីចិនច្រើនជាងប្រជាជនចិនទិញទំនិញពីអាមេរិក ដែលនេះធ្វើឲ្យលោកប្រធានាធិបតី Donald Trump មិនសប្បាយចិត្តនិងចោទប្រកាន់ថា ការប្រកួតប្រជែងនេះគ្មានយុត្តិធម៌។
[caption id="attachment_51912" align="aligncenter" width="728"] ពាណិជ្ជកម្មរវាងអាមេរិក និងចិន (ប្រភព៖ Reuters)[/caption]
[caption id="attachment_51913" align="aligncenter" width="710"] ទំនិញដែលសហរដ្ឋអាមេរិកនាំចូលពីចិន (ប្រភព៖ Reuters)[/caption]
សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះ ច្បាស់ណាស់ថា អាចប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចទាំងមូល។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មចិនក៏លើកឡើងដែរថា ៖««ប្រទេសចិនមិនចង់មានខ្លួននៅក្នុងសង្គ្រាមជំនួញនេះនោះទេ ហើយប្រទេសចិន ក៏ខ្លាចសង្គ្រាមនេះផងដែរ»៕
ដោយ៖ អឹុង មុយយូ