បណ្ដាញទំនាក់ទំនងសង្គម WeChat មានអ្នកលេងដល់ទៅមួយពាន់លាននាក់ក្នុងខែគិតត្រឹមខែចុងក្រោយនេះ
បណ្ដាញទំនាក់ទំនងសង្គម WeChat ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន មានអ្នកលេងដល់ទៅមួយពាន់លាននាក់ក្នុងមួយខែ ដែលនេះជាតួលេខថ្មីនិងស្នាដៃដ៏ធំមួយសម្រាប់ក្រុមហ៊ុនចិនមួយនេះ។ នេះបើតាមគេហទំព័រវេទិកាសេដ្ឋកិច្ចសកល។
ចំនួនតួលេខនេះបានចាប់ផ្ដើមកើនឡើងពីចូលឆ្នាំចិន ដែលប្រជាជនចិនប្រើប្រាស់ WeChat ក្នុងការជូនពរនិងផ្ញើរូបអាំងប៉ាវទៅកាន់គ្នា។
បណ្ដាញទំនាក់ទំនងសង្គម WeChat បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១១ ដោយលោក Ma Huateng។ ពេលWeChat ទើបចាប់ផ្ដើមដំណើរការដំបូង WeChat ត្រឹមអនុញ្ញាតមនុស្សផ្ញើសារឬរូបភាពតែប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សអាចទិញទំនិញឬទិញម្ហូបអាហារតាមអនឡាននាពេលឥឡូវនេះតាមរយៈ WeChat ថែមទៀតផង។
នាពេលបច្ចុប្បន្ន WeChat ជាប់ចំណាក់ថ្នាក់ទី ៥ក្នុងចំណោមបណ្ដាញទំនាក់ទំនងសង្គមដែលមនុស្សនិយមចូលចិត្តប្រើជាងគេក្នុងលោក៕
ដោយ៖អឹុង មុយយូ